ចាប់ផ្តើមសកម្មភាពរំលឹកខួបលើកទី ២៥ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម - អាមេរិក

Chia sẻ
(VOVWORLD) - នារសៀលថ្ងៃទី ៣០ ខែមករា នៅទីក្រុងវ៉ាស៊ីនតោន ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិក លោក Ha Kim Ngoc និងឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកលោក David Stilwell បានអញ្ជើញធ្វើជាសហអធិបតីក្នុងពិធីចាប់ផ្តើមសកម្មភាពអបអរសាទររំលឹកខួបលើកទី ២៥ នៃការបង្កើតទំនាក់ទំនងការទូតរវាង វៀតណាម និងអាមេរិក (ឆ្នាំ១៩៩៥-២០២០) ។
ចាប់ផ្តើមសកម្មភាពរំលឹកខួបលើកទី ២៥ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម - អាមេរិក - ảnh 1ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិក លោក Ha Kim Ngoc អញ្ជើញថ្លែងមតិក្នុងពិធីនេះ (រូបថត៖ baoquocte.vn)

អញ្ជើញថ្លែងមតិក្នុងឱកាសបើកព្រឹត្តិការណ៍នេះ លោកឯកអគ្គរដ្ឋទូត Ha Kim Ngoc បានសង្កត់ធ្ងន់ថា ២៥ ឆ្នាំកន្លងមក មិនមែនជារយៈពេលយូរក្នុងប្រវត្តិ     សាស្ត្រ នៃទំនាក់ទំនងទ្វេភាគី ប៉ុន្តែអ្វីៗដែលវៀតណាមនិងអាមេរិកសម្រេចបានពិតជាគួរអោយចាប់អារម្មណ៍ខ្លាំងណាស់។ លោក Ha Kim Ngoc បានចែករំលែកអំពីការរីកចម្រើនគួរឱ្យចាប់អារម្មណ៍ក្នុងកិច្ចសហប្រតិបត្តិការការពារជាតិនិងសន្តិសុខក្នុងរយៈពេល ២៥ ឆ្នាំកន្លងមក ជាពិសេសកិច្ចសហប្រតិបត្តិការក្នុងការជំនះពុះពារនូវផលវិបាកនៃសង្គ្រាម និងការលើកកំពស់សមត្ថភាពក្នុងការអនុវត្តនិងគោរពច្បាប់សមុទ្រជាដើម។ ទាក់ទិននឹងកិច្ចសហប្រតិបត្តិការពហុភាគី ប្រទេសទាំងពីរបានចែករំលែកផលប្រយោជន៍ជាយុទ្ធសាស្ត្រក្នុងការថែរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងសណ្តាប់ធ្នាប់ដោយឈរលើមូលដ្ឋានច្បាប់ ក្នុងតំបន់អាស៊ី - មហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិកផងដែរ។

រីឯខ្លួនវិញ ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក លោក David Stilwell បានឲ្យដឹងថា ប្រទេសទាំងពីរត្រូវឆ្លងកាត់គ្រាលំបាកបន្ទាប់ពីសង្គ្រាមដើម្បីក្លាយជាដៃគូគួរឲ្យទុកចិត្តគ្នា ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក។ លោក David Stilwell បានសង្កត់ធ្ងន់លើទំនាក់ទំនងភាពជាដៃគូនិងមិត្តភាពរវាងប្រទេសទាំងពីរ ដែលបានកសាងតាមរយៈការខិតខំប្រឹងប្រែរួមគ្នានោះ ហើយនាពេលបច្ចុប្បន្ននេះ ទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងវៀតណាមលើគ្រប់វិស័យកំពុងរីកចម្រើនយ៉ាងល្អណាស់ ហើយនឹងត្រូវបានបន្តកែលម្អឲ្យកាន់តែល្អប្រសើរឡើងថែមទៀត នាពេលអនាគតផងដែរ៕

ប្រតិកម្មទៅវិញ