ចាប់ខ្លួនមនុស្ស ៦ នាក់ពាក់ព័ន្ធនឹងការរត់ជាន់គ្នានៅប្រទេសឥណ្ឌា

Chia sẻ
(VOVWORLD) - ប៉ូលីសឥណ្ឌានៅថ្ងៃទី ៤ ខែកក្កដា បានប្រកាសថា ពួកគេបានចាប់ខ្លួនមនុស្ស ៦ នាក់ (បុរស ៤ នាក់និងស្ត្រី ២នាក់) ទាក់ទងនឹងការរត់ជាន់គ្នាយ៉ាងធ្ងន់ធ្ងរនៅក្នុងរដ្ឋ Uttar Pradesh (ភាគខាងជើងប្រទេសឥណ្ឌា) កាលពីថ្ងៃទី ២ ខែកក្កដាដែលបណ្តាលឱ្យមនុស្ស ១២១ នាក់បានស្លាប់និងជាច្រើននាក់ទៀតរងរបួស។
ចាប់ខ្លួនមនុស្ស ៦ នាក់ពាក់ព័ន្ធនឹងការរត់ជាន់គ្នានៅប្រទេសឥណ្ឌា - ảnh 1សាច់ញាតិជនរងគ្រោះនៅខាងក្រៅកន្លែងបញ្ចុះសពមន្ទីរពេទ្យក្នុងក្រុង Hathras រដ្ឋ Uttar Pradesh ប្រទេសឥណ្ឌា កាលពីថ្ងៃទី៣ ខែកក្កដា (រូបថត៖ REUTERS/Anushree Fadnavis)

បុគ្គលដែលត្រូវបានចាប់ខ្លួនទាំងប្រាំមួយនាក់គឺជាជំនួយការរបស់អ្នកដឹក នាំសាសនាដ៏ល្បី Suraj Pal Singh។ យោងតាមប៉ូលីសរដ្ឋ Uttar Pradesh នៅពេលដែលការរត់ជាន់គ្នាបានកើតឡើង មនុស្សទាំងប្រាំមួយនាក់បានរត់ចេញពីកន្លែងកើតហេតុ។

ការរត់ជាន់គ្នានេះបានកើតឡើងនៅក្នុងពិធីសាសនាហិណ្ឌូក្នុងទីក្រុង Hathras ចម្ងាយប្រហែល ២០០ គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុង New Delhi។ នេះគឺជាសោកនាដកម្មដ៏អាក្រក់បំផុតនៅក្នុងប្រទេសឥណ្ឌាក្នុងរយៈពេលជាងមួយទសវត្សរ៍។ ចំនួនអ្នកចូលរួមធំជាងបីដងតាមការអនុញ្ញាត្តិ ដែលត្រូវបានចាត់ទុកថាជាមូលហេតុចម្បងនៃការរត់ជាន់គ្នានេះ។

យោងតាមរបាយការណ៍របស់ប៉ូលីស មនុស្សប្រហែល ២៥០.០០០ នាក់បានប្រមូលផ្តុំគ្នានៅក្នុងព្រឹត្តិការណ៍នេះ។ ឧបទ្ទវហេតុនេះបានកើតឡើងនៅពេលដែលពិធីសាសនាបានបញ្ចប់ ហើយហ្វូងអ្នកកាន់សាសនាបានព្យាយាមចូលទៅជិតឆាកដើម្បីអាចប៉ះដៃមេដឹកនាំសាសនាដ៏ល្បីល្បាញ Suraj Pal Singh (ត្រូវបានគេស្គាល់ថា "Bhole Baba") នៅពេលគាត់ចុះពីវេទិកា។ ទន្ទឹមនឹងនោះ ប្រភពផ្សេងទៀតបាននិយាយថា ព្យុះធូលីដ៏ខ្លាំងនេះបានបង្កឱ្យមានការភ័យស្លន់ស្លោ ខណៈដែលមនុស្សកំពុងចាកចេញពីព្រឹត្តិការណ៍នេះ។ មនុស្សជាច្រើនរងការរត់ជាន់គ្នាឬដួលលើគ្នា ខ្លះធ្លាក់ចូលប្រឡាយតាមផ្លូវ៕

ប្រតិកម្មទៅវិញ