ចិនស្នើរឲ្យកូរ៉េខាងត្បូងដោះស្រាយឲ្យសមស្របបញ្ហា THAAD

Chia sẻ
(VOVworld) – នាថ្ងៃទី ២៩ កុម្ភៈ បេសកជនពិសេស
ទទួលបន្ទុកបញ្ហានុយក្លេអ៊ែរ របស់ចិន លោក Wu Daiwe
 បានស្នើរឲ្យកូរ៉េខាងត្បូងដោះស្រាយបញ្ហាទាក់ ទិនដល់
លទ្ធភាពដាក់ពង្រាយប្រព័ន្ធការពារកាំជ្រួចរយៈកំពស់
ដំណាក់កាលចុង ក្រោយ (THAAD) របស់អាមេរិកលើ
ដែនដីរបស់កូរ៉ខាងត្បូងឲ្យបានសម ស្របដែលទាក់
ទិនដល់ទំនាក់ទំនងរវាងចិននិងកូរ៉េខាងត្បូង។ 

ចិនស្នើរឲ្យកូរ៉េខាងត្បូងដោះស្រាយឲ្យសមស្របបញ្ហា THAAD - ảnh 1
ចិនស្នើរឲ្យកូរ៉េខាងត្បូងដោះស្រាយឲ្យសមស្របបញ្ហា THAAD (Image: VNA)

(VOVworld) – នាថ្ងៃទី ២៩ កុម្ភៈ បេសកជនពិសេសទទួលបន្ទុកបញ្ហានុយក្លេអ៊ែរ
 របស់ចិន លោក Wu Daiwe បានស្នើរឲ្យកូរ៉េខាងត្បូងដោះស្រាយបញ្ហាទាក់
ទិនដល់លទ្ធភាពដាក់ពង្រាយប្រព័ន្ធការពារកាំជ្រួចរយៈកំពស់ដំណាក់កាលចុង
 ក្រោយ (THAAD) របស់អាមេរិកលើដែនដីរបស់កូរ៉ខាងត្បូងឲ្យបានសម ស្រប
ដែលទាក់ទិនដល់ទំនាក់ទំនងរវាងចិននិងកូរ៉េខាងត្បូង។ នៅជំនួបជាមួយ
រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងលោក ​ Yun Byung-se នៅក្រុង Seoul លោក Wu
Daiwe បានឲ្យដឹងថា៖ Seoul បានដឹងច្បាស់គោលជំហររបស់ប៉េកាំងប្រឆាំង
ជំទាស់យ៉ាងខ្លាំងការដែលកូរ៉េខាងត្បូងនិងអាមេរិកពន្លឿនដាក់ពង្រាយ
THAAD ដោយចាត់ទុកថា៖ប្រការនេះនឹងធ្វើឲ្យមហន្តរាយទៅលើផល
ប្រយោជន៍សន្តិសុខ របស់ចិន ព្រមទាំង សម្តែងក្តីសង្ឃឹមថា៖ កូរ៉េខាងត្បូង
នឹងដោះស្រាយការព្រួយ បារម្មណ៍របស់ចិនឲ្យបានសមស្រប។ នាថ្ងៃដដែល
លោក Wu Daiwe បានធ្វើការចរចារជាមួយនាយករងខុទ្ទកាល័យសន្តិសុខ
របស់ប្រធានាធិបតីកូរ៉េ ខាងត្បូង លោក Cho Tea-yong និងអនុរដ្ឋមន្ត្រី
ការបរទេសប្រទេសនេះ លោក Lim Sungnam ៕​

ប្រតិកម្មទៅវិញ