ទំនិញកុងតឺន័រនៅកំពង់ផែប្រទេសចិន (រូបថត៖ AFP / VNA) |
យោងតាមទិន្នន័យរបស់ទីភ្នាក់ងារស្ថិតិអឺរ៉ុប Eurostat ដែលបានប្រកាសកាលពីថ្ងៃទី ២ ខែធ្នូបានឲ្យដឹងថា ក្នុងរយៈពេល ៩ ខែដើមឆ្នាំ ២០២០ ទំហំពាណិជ្ជកម្មរវាងសហភាពអឺរ៉ុប (EU) និងចិនបានឈានដល់ ៤២៥,៥ ពាន់លានអឺរ៉ូ ខណៈពេលដែល ទំហំពាណិជ្ជកម្មរវាង EU និងអាមេរិកសម្រេចបាន ៤១២,៥ ពាន់លានអឺរ៉ូប៉ុណ្ណោះ។ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩ ពាណិជ្ជកម្មរវាងសហភាពអឺរ៉ុបនិងចិននៅកម្រិត ៣៤១ ពាន់លានអឺរ៉ូ ស្របពេលដែលពាណិជ្ជកម្មរវាង EU និងអាមេរិកនៅកម្រិត ៤៦១ ពាន់លានអឺរ៉ូ។ យោងតាម Eurostat បានបង្ហាញថា លទ្ធផលដូចបានពោលខាងលើគឺដោយសារមាន ការកើនឡើង ចំនួន ៤,៥ នៃបរិមាណទំនិញដែលនាំចូលពីប្រទេសចិនចូលទៅក្នុង EU ខណៈដែលបរិមាណទំនិញនាំចេញនៅតែរក្សាដដែលផងដែរ៕