|
ប្រធានរដ្ឋចិន លោក Xi Jinping និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin (Image: Vietnam+) |
(VOVworld) – នាថ្ងៃទី ២០ ឧសភា នៅទីក្រុងសៀងហាយ ប្រធានរដ្ឋចិន លោក Xi
Jinping និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានចុះហត្ថលេខាលើសេចក្តី ថ្លែងការរួមនៅការចរចារទ្វេភាគីដែលសន្យាបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិ
ស័យ។ តាមសេចក្តីថ្លែងការពោលខាងលើ ប្រទេសទាំង ២ យកចិត្តទុកដាក់ពិសេស
ដល់ កិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌនៃអង្គការសហប្រតិបត្តិការសៀងហាយ
(SCO) រួមមានការប្រយុទ្ធប្រឆាំងនឹងភេវរកម្មនិយមនិងជ្រុលនិយម ការប្រឆាំងនឹង
ការដឹក ជញ្ជូនគ្រឿងញៀណខុសច្បាប់និងបទល្មើសឆ្លងដែនមានអង្គការនិងការធា
នាសុវត្ថិភាពព័ត៌មានអន្តរជាតិ។ អទិភាពរបស់ SCO គឺជំរុញកិច្ចសហប្រតិបត្តិការ
សេដ្ឋកិច្ចក្នុង តំបន់ អភិវឌ្ឍន៍បរិយាកាសវិនិយោគរវាងបណ្ដាប្រទេសជាសមាជិក
ជាដើម។ សេចក្តី ថ្លែងការនេះបានលើកច្បាស់ថា៖ សម្ព័ន្ធភាពអាស៊ី-អឺរ៉ុបដែល
គ្រោងនឹងត្រូវបានបង្កើត នាថ្ងៃទី ១ មករា ឆ្នាំ ២០១៥ នឹងជួយឧបត្ថម្ភជំរុញខ្លាំង
សន្តិសុខនិងស្ថិរភាពក្នុងតំបន់ ព្រមទាំង បង្កើនកិច្ចសហប្រតិបត្តិការដ៏ស៊ីជម្រៅ។
ក្រៅពីនោះ ចិននិងរុស្ស៊ីបានវាយតំលៃខ្ពស់ចំពោះលទ្ធផលនៃយន្តការវេទិការ
សហប្រតិបត្តិការអាស៊ី-ប៉ាស៊ីហ្វិក (APEC) ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ
សេដ្ឋកិច្ចនិងកំណើនសេដ្ឋកិច្ចក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកផងដែរ។ប្រទេសទាំង ២
ក៏បានសន្យាសហការអនុវត្តការផ្តើមគំនិតដែលត្រូវបាននាំចេញក្នុងសន្និសីទជាន់
ខ្ពស់លើកទី ៤ ស្តីអំពីការទាក់ទងនិងវិធានការ កសាងទំនុកទុកចិត្តនៅទ្វីបអាស៊ី”
(CICA) ៕