ចិន​ប្រឆាំងជំទាស់​នឹង​សេចក្តីប្រកាសនៃ​កិច្ចប្រជុំ​កំពូល​ណាតូ​ទាក់ទង​នឹង​ចិន

Chia sẻ
(VOVWORLD) - នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំ នាថ្ងៃទី ១១ ខែកក្កដា នៅទីក្រុងប៉េកាំង អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានរិះគន់យ៉ាងខ្លាំងចំពោះ "សេចក្តីប្រកាសនៃកិច្ចប្រជុំកំពូលវ៉ាស៊ីនតោន" របស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) ។

លោក Lin Jian បានសង្កត់ធ្ងន់ថា "សេចក្តីប្រកាសនៃកិច្ចប្រជុំកំពូលវ៉ាស៊ីនតោន"របស់អង្គការណាតូបានបំផ្លើសស្ថានភាពតានតឹងនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ផ្ទុកនូវចិត្តសាស្ត្រសង្គ្រាមត្រជាក់ និងការវាយតម្លៃលំអៀង ប្រមាថ និងបង្ករឿងហេតុ នៅក្នុងខ្លឹមសារពាក់ព័ន្ធនឹងប្រទេសចិន។ ចិនប្រឆាំងជំទាស់យ៉ាងដាច់អហង្ការ ហើយមានអន្តរកម្មយ៉ាងតឹងរ៉ឹងជាមួយណាតូ។

ចិន​ប្រឆាំងជំទាស់​នឹង​សេចក្តីប្រកាសនៃ​កិច្ចប្រជុំ​កំពូល​ណាតូ​ទាក់ទង​នឹង​ចិន - ảnh 1អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានឆ្លើយសំណួរក្នុងសន្និសីទកាសែតនៅថ្ងៃទី ១១ ខែកក្កដា។ រូបភាព៖ ក្រសួងការបរទេសចិន

យោងតាមអ្នកនាំពាក្យក្រសួងការបរទេសចិន ការដែលអង្គការណាតូចាត់ទុកថា បញ្ហាអ៊ុយក្រែនគឺជា "ទំនួលខុសត្រូវរបស់ចិន" គឺគ្មានន័យទាល់តែសោះ។ លោក Lin Jian បានសង្កត់ធ្ងន់ថា គោលជំហរសត្យានុម័ត និងតួនាទីស្ថាបនារបស់ចិនក្នុងបញ្ហាអ៊ុយក្រែនត្រូវបានទទួលស្គាល់ដោយសហគមន៍អន្តរជាតិ។ ការដែលអង្គការណាតូបន្តផ្សព្វផ្សាយព័ត៌មានមិនពិតដោយគ្មានមូលដ្ឋាន បានបំបែកទំនាក់ទំនងនិងបំផ្លាញកិច្ចសហប្រតិបត្តិការចិន-សហភាពអឺរ៉ុប។ យោងតាមលោក Lin Jian អង្គការណាតូត្រូវផ្ទៀងស្តាប់សំឡេងរបស់សហគមន៍អន្តរជាតិ និងចាត់វិធានការជាក់ស្តែងដើម្បីបន្ធូរបន្ថយស្ថានការណ៍៕

.

ប្រតិកម្មទៅវិញ