ប្រធាន​គណបក្ស​ប្រជាជនកម្ពុជា សម្តេចតេជោ​​ ហ៊ុន សែន អបអរសាទរអគ្គលេខា​​បក្ស និងជាប្រធានរដ្ឋវៀតណាម លោក To Lam

Chia sẻ
(VOVWORLD) - ក្នុងឱកាសដែលលោក To Lam ត្រូវបានជ្រើសតាំងជាអគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤ ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារតូលេខអបអរសាទរ។

ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ លោក ហ៊ុន សែន បានសង្កត់ធ្ងន់ថា ការដែលលោកប្រធានរដ្ឋ To Lam ត្រូវបានបោះឆ្នោតជ្រើសតាំងជាអគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម បង្ហាញពីជំនឿជឿជាក់របស់បក្សកុម្មុយនិស្តវៀតណាមនិងប្រជាជនវៀតណាមទាំងមូល ចំពោះសមត្ថភាពនិងការដឹកនាំដ៏ឈ្លាសវៃរបស់លោកអគ្គលេខាបក្សនិងជាប្រធានរដ្ឋ To Lam ។

ប្រធាន​គណបក្ស​ប្រជាជនកម្ពុជា សម្តេចតេជោ​​ ហ៊ុន សែន អបអរសាទរអគ្គលេខា​​បក្ស និងជាប្រធានរដ្ឋវៀតណាម លោក To Lam - ảnh 1ថ្នាក់ដឹកនាំវៀតណាមបានអបអរសាទរអគ្គលេខាបក្សនិងជាប្រធានរដ្ឋ លោក To Lam ។ រូបថត៖ VGP/Nhat Bac

ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន មានជំនឿជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់អគ្គលេខាបក្សនិងជាប្រធានរដ្ឋ To Lam បក្សកុម្មុយនិស្តវៀតណាមនឹងបន្តអនុវត្តប្រកបដោយជោគជ័យនូវគោលដៅរបស់ខ្លួន ធានាស្ថិរភាពនយោបាយ អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម រក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយវិបុលភាពរបស់ប្រទេសវៀតណាម ក៏ដូចជាក្នុងតំបន់ផងដែរ។

ក្នុងអាណត្តិដឹកនាំរបស់អគ្គលេខាបក្សនិងជាប្រធានរដ្ឋ To Lam ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន ជឿជាក់ថា ទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងគណបក្សទាំងពីរ នឹងកាន់តែស៊ីជម្រៅថែមទៀត ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ និងប្រជាជាតិទាំងពីរ៕


ប្រតិកម្មទៅវិញ