ចិនបានប្រកាសថាបំណែកមីស៊ីល Chang Zheng 5B Y2 បានធ្លាក់ក្នុងមហាសមុទ្រឥណ្ឌា

Chia sẻ
(VOVWORLD) - បំណែករបស់មីស៊ីលទាំងនោះបានធ្លាក់ចូលទៅក្នុងបរិយាកាសវិញដោយគ្មានគ្រោះថ្នាក់អ្វីឡើយ។
ចិនបានប្រកាសថាបំណែកមីស៊ីល Chang Zheng 5B Y2 បានធ្លាក់ក្នុងមហាសមុទ្រឥណ្ឌា - ảnh 1មីស៊ីល Chang Zheng 5B Y2 (រូបថត៖ China Daily)

នៅព្រឹកថ្ងៃទី ៩ ខែឧសភា ទូរទស្សន៍រដ្ឋចិន (CCTV) បានផ្សាយព័ត៌មានថាបំណែកនៃមីស៊ី Chang Zheng 5B Y2ដែលជាមីស៊ីលដ៏ធំបំផុតរបស់ ចិនបានធ្លាក់ចូលមហាសមុទ្រឥណ្ឌា ក្នុងនោះបំណែកភាគច្រើនរបស់មីស៊ីលបានឆាបឆេះក្នុងកំឡុងពេលធ្លាក់ចូលបរិយាកាសនៃភពផែនដី។ ក្នុងពេលនេះ Space-Track ដែលជាសេវាកម្មឃ្លាំមើលសកម្មភាពអវកាស ដោយផ្អែកលើទិន្នន័យរបស់យោធាអាមេរិកក៏បានបញ្ជាក់ដែរថាបំណែករបស់មីស៊ីលទាំងនោះបានធ្លាក់ចូលទៅក្នុងបរិយាកាសវិញដោយគ្មានគ្រោះថ្នាក់អ្វីឡើយ។

សូមបញ្ជាក់ថា មីស៊ីល Chang Zheng 5B Y2 ត្រូវបានបាញ់បង្ហោះកាលពីថ្ងៃទី ២៩ ខែមេសា ដើម្បីបញ្ជូនម៉ូឌុលនៃស្ថានីយ៍អវកាស Tiangong ទៅក្នុងគន្លងអវកាស។ នៅថ្ងៃទី ៥ ខែឧសភា ប្រព័ន្ធផ្សព្វផ្សាយនៃប្រទេសជាច្រើនបានរាយការណ៍ថាផ្នែកមួយចំនួននៃមីស៊ីលកំពុង“ ធ្លាក់ចុះដោយមិនអាចគ្រប់គ្រងបាន” ទៅក្នុងគន្លងផែនដី។ ជាមួយគ្នានេះដែរសារព័ត៌មានចិនបានឲ្យដឹងថាបំណែកមីស៊ីលទំនងជាធ្លាក់ចូលដែនសមុទ្រអន្តរជាតិផងដែរ៕

ប្រតិកម្មទៅវិញ