ចិនបិទបាំងដោយចេតនាអំពើរខុសឆ្គងនៅសមុទ្រខាងកើត

Chia sẻ
Vovworld-ចំពោះមុខនឹងស្ថានភាពសាធារណមតិ
អន្តរជាតិយល់ច្បាស់នូវ​អត្តចរិតខុសឆ្គងនិងឡើងសម្លេង រិះគន់អំពើរបង្ករឿងហេតុរបស់ចិននៅសមុទ្រខាងកើត បង្ខំប្រទេសនេះត្រូវស្វែងរករបៀបលាក់លៀមការពិត
ចំពោះ​សាធារណៈមតិ។
ចិនបិទបាំងដោយចេតនាអំពើរខុសឆ្គងនៅសមុទ្រខាងកើត - ảnh 1
នាវាត្រួតពិនិត្យនេសាទវៀតណាមត្រូវនាវចិនបុក​ (នាយកដ្ឋានត្រួតពិនិត្យនេសាទ)


        Vovworld-ចំពោះមុខនឹងស្ថានភាពសាធារណមតិអន្តរជាតិយល់ច្បាស់នូវ​អត្តចរិតខុសឆ្គងនិងឡើងសម្លេងរិះគន់អំពើរបង្ករឿងហេតុរបស់ចិននៅសមុទ្រ
ខាងកើត បង្ខំប្រទេសនេះត្រូវស្វែងរករបៀបលាក់លៀមការពិតចំពោះ​សាធារណៈ
មតិ។ នាថ្ងៃទី៨មិថុនា ក្រសួងការបរទេសចិនបានប្រកាសឯកសារ​ខំ​បង្ហាញឲ្យ
ការទាមទាអធិបតេយ្យភាពរបស់ប្រទេសនេះចំពោះប្រជុំកោះ Hoang Sa ការពារឲ្យ
អំពើរមិនស្របច្បាប់របស់ស្ថានីយ៍ខួង Haiyang Shiyou ៩៨១ ក្នុងដំបន់សេដ្ឋកិច្ច
ផ្ដាច់មុខនិងដំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម។ ប៉ុន្តែក៏​ដូចជាមុននេះ ឯកសារនេះបន្តបំប្លែងប្រវត្តិសាស្ត្រសំដៅបញ្ចោតសាធារណៈ​មតិ។ ឯកសារ
ពោលខាងលើត្រូវបានចុះផ្សាយលើទំព័រវ៉ែបរបស់ក្រសួងការ​បរទេស​ចិននិង
ត្រូវបានមធ្យោបាយឃោសនាមហាជនរបស់ចិនចុះផ្សាយឡើង​វិញ។ ឯកសារបាន
ជៀសវាងមិនផ្ដោតទៅលើស្ថានភាពជាក់ស្ដែងថា​ចិនប្រើ​ប្រាស់អំពើហឹង្សាទន្ទ្រាន
កាន់កាប់ខុសច្បាប់ប្រជុំកោះ Hoang Sa របស់វៀត​ណាម​នាឆ្នាំ១៩៧៤។ ឯកសារក៏
ជៀសវាងផ្ដោតទៅលើការទាមទាខ្សែ​អណ្ដាត​គោដោយមិនសមហេតុសមផល
ដែលគំពុងត្រូវសាធារណៈមតិអន្តរជាតិរិះគន់។

        រួមជាមួយការដាក់ចេញយោបល់ខុសឆ្គងមួយចំនួន ឯកសារក៏ខំប្រឹង​ប្រែង​ការពារឲ្យអំពើរដាក់ស្ថានីយ៍ខួង Haiyang Shiyou ៩៨១​ក្នុងដំបន់សេដ្ឋកិច្ច​ផ្ដាច់​មុខ​និងដំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម ប្រឌិត បរិហារទោសនាវា​វៀត​ណាមរំលោភនាវាសមត្ថកិច្ចរបស់ចិន១៤១៦លើក។ ឯកសារនេះមិនផ្ដោតទៅ​លើ​អំពើរអមនុស្សធម៍របស់ភាគីចិនក្នុងពេលឲ្យនាវាសមត្ថកិច្ចបុកលិចទឹកទូក​នេសាទ
ត្រីរបស់វៀតណាមដែលមិនជួយសង្គ្រោះអ្នកនេសាទរងគ្រោះឡើយ៕

ប្រតិកម្មទៅវិញ