(VOVworld) – ក្រោយពីចោទប្រកាន់របាយការណ៍នៃក្រុមហ៊ុនសន្តិសុខប្រព័ន្ធ Internet
Mandiant Corp របស់អាមេរិក នាថ្ងៃទី ២០ កុម្ភៈ អ្នកនាំពាក្យក្រសួងការពារជាតិចិន
លោក Geng Yansheng បានរិះគន់របាយការណ៍គឺគ្មានភ័ស្តុតាង។ ក្នុងសេចក្តីថ្លែងការ
មួយលើគេហទំព័រនៃក្រសួងការពារជាតិចិន www.mod.gov.cn លោក Geng Yansheng
បានសង្កត់ធ្ងន់ថា៖ ច្បាប់របស់ចិនហាមដាច់ខាត់រាល់សកម្មភាពវាយលុកប្រព័ន្ធ Internet
និង hackers ហើយនឹងត្រូវបានផ្តន្ទាទោសយ៉ាងតំណំទៀតផង។ មុននោះ ក្រុមហ៊ុន
Mandiant Corp បានផ្សព្វផ្សាយរបាយការណ៍ ឲ្យដឹងថា៖ ក្រុម hackers មួយ ដែលមាន
ទំនាក់ទំនងជាមួយកំលាំងកងទ័ពរំដោះប្រជាជនចិន (PLA) គឺជាមេគំនិតវាយលុបលួច
ព័ត៌មានរបស់ក្រុមហ៊ុនចំនួន ១៤០ និងអង្គការចំនួន ២០ លើសកលលោក ក្នុងរយៈពេល
៧ ឆ្នាំ កន្លងមក៕
|
អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Geng Yansheng បានរិះគន់របាយការណ៍គឺគ្មានភ័ស្តុតាង។ (Image: Internet) |