ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សាហួតពី ២ ម៉ឺននាក់ IDF ពង្រីក​ទំហំ​វាយប្រហារតាមជើងគោគ

Chia sẻ
(VOVWORLD) - មនុស្សប្រហែល ៨ ០០០ នាក់នៅតែបាត់ខ្លួន ហើយភាគច្រើនទំនងជាបានស្លាប់នៅក្រោមគំនរបាក់បែកដែលបណ្តាលមកពីការវាយប្រហារតាមជើងអាកាសរបស់យោធាអ៊ីស្រាអែល។

ទីភ្នាក់ងារសុខាភិបាលប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សានាយប់ថ្ងៃទី ២០ ធ្នូ បានឲ្យដឹងថា ចាប់តាំងពីពេលកងទ័ពអ៊ីស្រាអែល បើកយុទ្ធនាការវាយប្រហារលើតំបន់ហ្គាហ្សា ចាប់ពីថ្ងៃទី៧ ខែធ្នូ រហូតមកដល់ពេលនេះ មានមនុស្សចំនួន ២ ម៉ឺននាក់ត្រូវស្លាប់ និងមនុស្សប្រមាណ ៥៣ ពាន់នាក់ទៀតរងរបួស។

អ្នកស្លាប់បាត់បង់ជីវិត និងរងរបួសភាគច្រើនជាជនស៊ីវិល ក្នុងនោះមានកុមារ និងស្ត្រីស្រូបយក ៧០%។ លើសពីនេះ មនុស្សប្រហែល ៨ ០០០ នាក់នៅតែបាត់ខ្លួន ហើយភាគច្រើនទំនងជាបានស្លាប់នៅក្រោមគំនរបាក់បែកដែលបណ្តាលមកពីការវាយប្រហារតាមជើងអាកាសរបស់យោធាអ៊ីស្រាអែល។

ក្នុងពេលនោះ កងកម្លាំងស្វ័យការពារអ៊ីស្រាអែល (IDF) បានឲ្យដឹងថា ទំហំនៃការវាយប្រហារតាមជើងគោកនៅតំបន់ហ្គាហ្សា កំពុងបន្តត្រូវបានពង្រីកដើម្បីវាយបរាជ័យចលនាហាម៉ាស៕

ប្រតិកម្មទៅវិញ