យោងតាមអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឲ្យដឹងថា នៅរដូវស្លឹកឈើជ្រុះឆ្នាំ ២០២០ តបតាមសំណើរបស់ភាគីអាមេនី កងទ័ពរុស្ស៊ី និងកម្លាំងការពារព្រំដែនរុស្ស៊ីបានឈរជើងក្នុងតំបន់មួយចំនួននៃប្រទេសនេះ។
ទាហាននៃកងកម្លាំងរក្សាសន្តិភាពរុស្ស៊ីមកដល់ក្រុង Martuni ប្រទេសអាមេនី។ រូបថត៖ AFP/TTXVN |
បច្ចុប្បន្ន រដ្ឋាភិបាលអាមេនីលែងមានសំណើទៀតហើយ ដូច្នេះប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានយល់ព្រមដកទ័ពនិងឆ្មាំការពារព្រំដែនរុស្ស៊ី ចេញពីអាមេនី។ មុននោះ អាមេនីបានស្នើឱ្យកម្លាំអការពារព្រំដែនរុស្ស៊ីដកខ្លួនចេញពីអាកាសយានដ្ឋានអន្តរជាតិ Zvartnots ក្នុងរដ្ឋធានី Yerevan។ ទោះជាយ៉ាងណាក៏ដោយ កងកម្លាំងរុស្ស៊ីនឹងបន្តមានវត្តមាននៅព្រំដែនរបស់អាមេនី ជាមួយប្រទេសទួរគី និងអ៊ីរ៉ង់។ លើសពីនេះ សេចក្តីសម្រេចចិត្តខាងលើហាក់ដូចជាមិនប៉ះពាល់ដល់មូលដ្ឋានយោធាដ៏ធំរបស់រុស្ស៊ីនៅក្នុងទីក្រុង Gyumri របស់ប្រទេសអាមេនីនោះទេ។ បច្ចុប្បន្ននេះ រុស្ស៊ីមានទាហាន៣.០០០នាក់កំពូងឈរជើងនៅទីនេះ៕