រដ្ឋាភិបាលប្រេស៊ីលសន្យាចំណាយ ១០ ពាន់លានដុល្លារអាមេរិកសម្រាប់ការ​សាងសង់ឡើងវិញនៅ​តំបន់រង​គ្រោះ​ដោយទឹកជំនន់

Chia sẻ
(VOVWORLD) - រដ្ឋាភិបាលប្រេស៊ីល កាលពីថ្ងៃទី ៩ ខែឧសភា បានសន្យាចំណាយប្រាក់ប្រហែល ១០ ពាន់លានដុល្លារអាមេរិកសម្រាប់ការសាងសង់ឡើងវិញនៅតំបន់ដែលរងគ្រោះដោយទឹកជំនន់នៅភាគខាងត្បូងនៃប្រទេសនេះ។

ជាពិសេស រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រេស៊ីល លោក Fernando Haddad បានឲ្យដឹងថា យោងតាមផែនការ រដ្ឋាភិបាលនឹងចំណាយប្រាក់ ១០ ពាន់លានដុល្លារ ដើម្បីបង្កើតសាងសង់ឡើងវិញរដ្ឋ Rio Grande do Sul ដែលមានមនុស្សយ៉ាងហោចណាស់ ១០៧ នាក់បានស្លាប់ និងរាប់រយនាក់ផ្សេងទៀតរងរបួសដោយសារទឹកជំនន់នាប៉ុន្មានថ្ងៃកន្លងទៅ។ ក្នុងពេលជាមួយគ្នានោះ ធនាគារអភិវឌ្ឍន៍អន្តរអាមេរិកក៏បានប្តេជ្ញាផ្តល់ថវិកាចំនួន ១,១ ពាន់លានដុល្លារអាមេរិក ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធឡើងវិញ គាំទ្រដល់អាជីវកម្មនិងវិធានការនានាដើម្បីជួយប្រជាជនរក្សាការងារ។

រដ្ឋាភិបាលប្រេស៊ីលសន្យាចំណាយ ១០ ពាន់លានដុល្លារអាមេរិកសម្រាប់ការ​សាងសង់ឡើងវិញនៅ​តំបន់រង​គ្រោះ​ដោយទឹកជំនន់ - ảnh 1ប្រទេសប្រេស៊ីលទើបបានជួបប្រទះនឹងគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្ត្រ នៅក្នុងរដ្ឋ Rio Grande do Sul ។ ។ រូបថត៖ THX/TTXVN

ប្រទេសប្រេស៊ីលទើបបានជួបប្រទះនឹងគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្ត្រ នៅក្នុងរដ្ឋ Rio Grande do Sul ។ ក្រៅពីអ្នកស្លាប់ និងរងរបួស មនុស្សជិត ១,៧ លាននាក់ទទួលរងការខូចខាតដោយទឹកជំនន់ ហើយមនុស្សជាង ១៦៤.០០០ នាក់ក៏ត្រូវចាកចេញពីលំនៅដ្ឋានផងដែរ។ គ្រោះមហន្តរាយនេះក៏បានបំផ្លាញផ្ទះសម្បេងជាង៦០.០០០ខ្នង និងបំផ្លិចបំផ្លាញសេដ្ឋកិច្ចរបស់រដ្ឋ Rio Grande do Sul ដែលផ្គត់ផ្គង់អង្ករជាង ៦០% នៃការប្រើប្រាស់ក្នុងប្រទេសប្រេស៊ីល។ រដ្ឋាភិបាលប្រេស៊ីលបានឲ្យដឹងថា នឹងនាំចូលអង្ករចំនួន ២០០.០០០ តោន ដើម្បីធានាការផ្គត់ផ្គង់ និងទប់ស្កាត់ការទិញប្រមូលទុក៕

ប្រតិកម្មទៅវិញ