អ្នកដំណើរនិងបុគ្គលិកនៅលើរថភ្លើងអន្តរជាតិត្រូវអនុវត្តការចត្តាឡីស័ក និងវាស់សីតុណ្ហភាពរាងកាយនៅពេលចេញ - ចូលនៅស្ថានីយ៍រថភ្លើង Dong Dang (រូបថត៖ vov.vn) |
ស្ថាប័នសុខាភិបាលខេត្តហ៊ូប៉ី បានរកឃើញករណីថ្មីនៃការឆ្លងវីរុសនេះចំនួន ២.៣៥៤ បន្ថែមទៀត ដែលនាំឱ្យមានករណីឆ្លងវីរុសកូរ៉ូណាប្រភេទថ្មីសរុបនៅ ខេត្តនេះឡើងដល់ ១៣.៥២២ នាក់។
នៅថ្ងៃដដែលនោះ អគ្គលេខាបក្ស ប្រធារដ្ឋចិន លោកស៊ីជិនពីង បានមានប្រសាសន៍ថា គណបក្សកុម្មុយនិស្តចិនជានិច្ចកាលផ្តោតការយកចិត្តទុកដាក់និងដាក់បញ្ហាសុខភាពនិងអាយុជីវិតរបស់ប្រជាជនជាចម្បងតែម្តង។ អាជ្ញាធរនានាក៏ដូចជាប្រជាជនចាំបាច់ត្រូវអនុវត្តឱ្យបានល្អនូវសេចក្តីសម្រេចចិត្តរបស់បក្សដោយសាមគ្គីគ្នាដើម្បី“ វាយឈ្នះ” នឹងការរីករាលដាលវីរុសដ៏កាចសាហាវនេះ។ ទន្ទឹមនឹងនេះប្រទេសចិនបានអះអាងថាមានសមត្ថភាពគ្រប់គ្រាន់ដើម្បីដោះស្រាយឲ្យបានល្អនូវវិបត្តិនេះផងដែរ៕