ប៉ុស្តិ៍ត្រួតពិនិត្យប្រជាជនក្នុងនិងក្រៅរដ្ឋធានីវៀងចន្ទន៍ដើម្បីបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ (រូបថត៖ vov) |
មានតែអ្នកបំពេញភារកិច្ចចាំបាច់ និងរថយន្តដឹកជញ្ជូនទំនិញ ត្រូវបានធ្វើដំណើរចេញចូលរដ្ឋធានីបានក្រោមការអនុញ្ញាតរបស់គណៈកម្មាធិការជាតិទទួលបន្ទុកការបង្ការប្រយុទ្ធប្រឆាំងជំងឺកូវដី-១៩ ប៉ុណ្ណោះ។
ប្រជាជនរស់នៅក្នុងរាដធានី ត្រឹមតែចេញពីផ្ទះរបស់ខ្លួនបាននៅពេលទិញទំនិញចាំបាច់។ ប្រទេសឡាវក៏បន្តបិទច្រកព្រំដែនអន្តរជាតិ ផ្លូវចេញចូលក្នុងស្រុក ច្រកព្រំដែនទាំងផ្លូវគោកនិងផ្លូវទឹកដែលជាប់ជាមួយប្រទេសជិតខាងដែលកំពុងតែមានការរីករាលដាលជំងឺកូវីដ-១៩ក្នុងសហគមន៍ លើកលែងតែករណីបន្ទាន់។ ការសម្រេចចិត្តបិទទីក្រុងវៀងចន្ទន៍ ត្រូវបានធ្វើឡើងដោយរដ្ឋាភិបាលឡាវ ដាក់ចេញត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីប្រទេសនេះបានកត់ត្រាករណីឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ២៦ នាក់បន្ថែមទៀតនៅក្នុងរដ្ឋធានីវៀងចន្ទន៍ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក៕