|
ចំនួនពាក់កណ្ដាលកងទ័ពអ៊ីរ៉ាក់មិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការប្រយុទ្ធប្រឆាំងនឹង IS
(Image: VNA) |
(VOVworld) – ក្នុងសេចក្តីថ្លែងការណ៍មួយដែលបើកចេញនូវការធ្វើអន្តរាគមដ៏ទូលំ ទូលាយថែមទៀតរបស់អាមេរិកចូលក្នុងអ៊ីរ៉ាក់ នាថ្ងៃទី ១៧ កញ្ញា បណ្ដាមន្ត្រីជាន់ខ្ពស់
របស់វិមានបញ្ចកោណបានឲ្យដឹងថា៖ ចំនួនពាក់កណ្ដាលកងទ័ពអ៊ីរ៉ាក់មិនមាន
លទ្ធភាពគ្រប់គ្រាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងបណ្ដាជនប្រដាប់អាវុធ “រដ្ឋឥស្លាម
ស្វ័យប្រកាស” (IS)។ ប្រធានក្រុមប្រឹក្សាពិសេនាធិការកងទ័ពចំរុះអាមេរិក
ឧត្តមសេនីយ៍ ផ្កាយបួន Martin Dempsey បានវាយតំលៃថា៖ ទាហានក្នុងកងទ័ព
អ៊ីរ៉ាក់ភាគច្រើនគឺជនឥស្លាម Shi’ite ក្នុងពេលដែល កំលាំងគួរឲ្យទុកចិត្តបំផុតក្នុង
ការប្រយុទ្ធប្រឆាំងនឹង IS គឺទាហានជន ឥស្លាម Sunni។ មុននោះ នាថ្ងៃទី ១៦ កញ្ញា
ឧត្តមសេនីយ៍ Dempsey បានទទួល ស្គាល់ថា៖ កងទ័ពអាមេរិកមិនអាចកំចាត់ IS
ដោយខ្លួនឯងទេ ដោយហេតុនេះ ត្រូវបង្កើតរដ្ឋាភិបាលថ្មីនៅអ៊ីរ៉ាក់។ ក្នុងនោះ
ជន Kurd ជនឥស្លាម Shi’ite និងជនឥស្លាម Sunni ក្លាយទៅជាដៃគូសមភាព
ជាមួយគ្នា៕