|
ចំនួនជនចំណាកស្រុកហូរទៅអឺរ៉ុបធ្លាក់ចុះយ៉ាងខ្លាំងក្នុងឆ្នាំ ២០១៦ (VNA) |
(VOVworld) – បរិមាណជនចំណាក់ស្រុកហូរទៅទ្វីបអឺរ៉ុបឆ្លងកាត់ផ្លូវសមុទ្រស្នូល
ក្នុងឆ្នាំ ២០១៦ បានថយចុះ ២/៣ បើប្រៀបនឹងឆ្នាំ ២០១៥ ដល់ ៣៦៤ពាន់នាក់។
ស្ថាប័នត្រួតពិនិត្យខ្សែព្រំដែននៃសហភាពអឺរ៉ុប (EU) នាថ្ងៃទី៦ មករា បានឲ្យដឹង
ថា៖ នេះគឺជាលទ្ធផលនៃការអនុវត្តកិច្ចព្រមព្រៀងស្តីពីបញ្ហាជន ចំណាកស្រុករវាង
EU និងទួរគី នាខែមិនាឆ្នាំ ២០១៦ មក។ តាមកិច្ចព្រមព្រៀង នេះ ជនចំណាក
ស្រុកដែលមិនគ្រប់លក្ខ័ណ្ឌភៀសខ្លួននឹងត្រូវបានបញ្ជូនត្រឡប់ ទៅទួរគីវិញ។
ជំនួសក៏វិញ Ankara ស្នើឲ្យ EU ជួយឧបត្ថម្ភខាងហិរញ្ញវត្ថុនិងទទួលជនចំណាក
ស្រុកពីស៊ីរីនៅទួរគីតាមយន្តការ «មួយប្តូរមួយ»។ កិច្ចព្រមព្រៀងពោលខាងលើ
រួមមានប្រាក់ជំនួយរាប់ពាន់លានដុល្លាអាមេរិកនិងការលើកលែង ទិដ្ឋាការ
សំរាប់ប្រជាពលដ្ឋទួរគីចូលក្នុង EU៕