ចិននិងអាស៊ានឯកភាពអំពីការបង្កើនកិច្ចសហប្រតិបត្តិការ

Chia sẻ
(VOVworld) – ចិននិងបណ្ដាប្រទេសជាសមាជិកអាស៊ាន
នឹងជំរុញថែមទៀត នូវទំនាក់ទំនងដៃគូយុទ្ធសាស្ត្រតាម
រយៈការបង្កើនការគោរពការយោគយល់គ្នាទៅវិញទៅ
មកទំនុកទុកចិត្តនិងជួយឧបត្ថម្ភជាក់ស្តែង។ 
ចិននិងអាស៊ានឯកភាពអំពីការបង្កើនកិច្ចសហប្រតិបត្តិការ - ảnh 1
ចិននិងអាស៊ានឯកភាពអំពីការបង្កើនកិច្ចសហប្រតិបត្តិការ (VNA)


(VOVworld) – ចិននិងបណ្ដាប្រទេសជាសមាជិកអាស៊ាននឹងជំរុញថែមទៀត
 នូវទំនាក់ទំនងដៃគូយុទ្ធសាស្ត្រតាមរយៈការបង្កើនការគោរពការយោគយល់
គ្នាទៅវិញទៅមកទំនុកទុកចិត្តនិងជួយឧបត្ថម្ភជាក់ស្តែង។ សេចក្តីប្រកាស
ពោលខាងលើត្រូវបានមន្ត្រីទ្វេភាគីបាននាំចេញក្នុងកិច្ចប្រជុំលើកទី ១៨ នៃ
គណៈកម្មាធិការសហប្រតិបត្តិការរួមចិន-អាស៊ានដែលបាន ប្រព្រឹត្តទៅនទៅ
ទីក្រុង Jakarta ប្រទេសឥណ្ឌូណេស៊ីនាថ្ងៃទី ១០ មេសា។ ឯកអគ្គរដ្ឋទូតចិនប្រចាំ
នៅអាស៊ាននិងតំណាងអចិន្ត្រៃយ៍របស់សឹង្ហបុរីប្រចាំនៅអាស៊ាន លោក Chen
Han-cheng បានធ្វើសហអធិបតី។ ថ្លែងមតិនៅកិច្ចប្រជុំ ឯកអគ្គរដ្ឋទូតចិន
ប្រចាំនៅអាស៊ាន លោក Xu Bu បានឲ្យដឹងថា៖ នាបច្ចុប្បន្ន អាស៊ាននៅជា
អាទិភាពក្នុងគោលនយោបាយកិច្ចការបរទេសជាមួយប្រទេសជិតខាងរបស់
ចិនហើយប៉េកាំងនឹងបន្តគាំទ្រតួនាទីសំខាន់ៗរបស់អាស៊ានក្នុងបញ្ហាតំបន់
និងអន្តរជាតិ។ តំណាងអចិន្ត្រៃយ៍នៃប្រទេសអាស៊ានទាំងអស់បានសម្តែងក្តី
សង្ឃឹមនឹងនាំទំនាក់ទំនងសហប្រតិបត្តិការរវាងអាស៊ាននិងចិនឡើងកំពស់
ថ្មីមួយ៕ 

ប្រតិកម្មទៅវិញ