ក្រសួងសុខាភិបាលបានឱ្យដឹងថា គិតចាប់ពីម៉ោង ៤រសៀល ថ្ងៃទី១៦ ខែមិថុនា ដល់ម៉ោង ៤រសៀល ថ្ងៃទី១៧ ខែមិថុនា ប្រព័ន្ធគ្រប់គ្រងករណីជំងឺកូវីដ ១៩ វៀតណាមបានកត់ត្រាករណីឆ្លងថ្មីក្នុងស្រុកចំនួន ៧២៣ ករណី (ថយចុះ ៥១ ករណីបើធៀបនឹងថ្ងៃមុន) នៅតាមខេត្តក្រុងចំនួន៤៦។
ក្នុងអំឡុងពេលថ្ងៃនោះ ករណី F0 ចំនួន ៨.៣៨១ ត្រូវបានប្រកាសថាបានជាសះស្បើយ ដែលនាំឱ្យចំនួនករណីជាសះស្បើយសរុបដល់ ៩.៥៩១.៤៨៦ ករណី។ គ្មានអ្នកស្លាប់ដោយសារកូវីដ ១៩ ត្រូវបានកត់ត្រាទេ៕