ចិនត្រៀមខ្លួនជាស្រេចរួមជាមួយវៀតណាមបង្កើនទំនុកទុកចិត្តនយោបាយ

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី ១៩ មករា នៅទីក្រុងហាណូយ បានប្រារព្ធឡើងពិធីរំលឹកខួបអនុ ស្សាវរីយ៍លើកទី ៦៨ ឆ្នាំទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ចិន (ថ្ងៃទី ១៨ មករា ឆ្នាំ ១៩៥០-ថ្ងៃទី ១៨ មករា ឆ្នាំ ២០១៨)។ 
ចិនត្រៀមខ្លួនជាស្រេចរួមជាមួយវៀតណាមបង្កើនទំនុកទុកចិត្តនយោបាយ - ảnh 1 ឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាម លោក Hong Xiaoyong 

  (VOVworld) – នាព្រឹកថ្ងៃទី ១៩ មករា នៅទីក្រុងហាណូយ បានប្រារព្ធឡើងពិធីរំលឹកខួបអនុ ស្សាវរីយ៍លើកទី ៦៨ ឆ្នាំទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ចិន (ថ្ងៃទី ១៨ មករា ឆ្នាំ ១៩៥០-ថ្ងៃទី ១៨ មករា ឆ្នាំ ២០១៨)។ អញ្ជើញចូលរួមពិធីនេះមានឧបនាយករដ្ឋមន្ត្រីនិងជា រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក  Le Hoai Trung អនុប្រធានរដ្ឋសភាចិន លោក Chen Zhu និងឯកអគ្គរដ្ឋទូតចិនប្រចាំ នៅវៀតណាម លោក Hong Xiaoyong។ ថ្លែងមតិនៅពិធីរំលឹកខួប ឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាម លោក Hong Xiaoyong បានសង្កត់ធ្ងន់ថា៖

        «អស់រយៈពេល ៦៨ ឆ្នាំកន្លងទៅ ទំនាក់ទំនងវៀតណាម-ចិនបានឈានទៅដំណាក់ កាលអភិវឌ្ឍន៍ថ្មី ហើយកំពុងមានឱកាសសំខាន់ បន្តលើកកំពស់គុណភាពនិងប្រសិទ្ធភាព។ ចំពោះមុខពេលវេលាប្រវត្តិសាស្ត្រថ្មី ចិនត្រៀមខ្លួនជាស្រេចរួមដំណើរជាមួយវៀតណាមបន្ត បង្កើនទំនុកទុកចិត្តនយោបាយ ពង្រឹងមូលដ្ឋានសំរាប់ការអភិវឌ្ឍន៍ទំនាក់ទំនងចិន-វៀត ណាម តភ្ជាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍ ដាក់គ្រឹះស្ថានរឹងមាំសំរាប់ទំនាក់ទំនងទ្វេភាគី បង្កើនការ ជួបប្រាស្រ័យប្រជាជនដើម្បីកសាងមូលដ្ឋានសង្គមសំរាប់ការអភិវឌ្ឍន៍ទំនាក់ទនងចិន- វៀតណាម។ ខ្ញុំជឿជាក់ថា៖ ដោយមានការខំប្រឹងប្រែងរួមនៃភាគីទាំងពីរ ទំនាក់ទំនងវៀត ណាម-ចិននឹងអភិវឌ្ឍន៍ដោយឥតឈប់ឈរដើម្បីផលប្រយោជន៍នៃប្រជាជនប្រទេសទាំងពីរ ។» 

ចិនត្រៀមខ្លួនជាស្រេចរួមជាមួយវៀតណាមបង្កើនទំនុកទុកចិត្តនយោបាយ - ảnh 2 អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក  Le Hoai Trung

រីឯខ្លួនវិញ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Le Hoai Trung បានអះអាងថា៖ ការពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ

វៀតណាម-ចិនជាភារកិច្ចប្រវត្តិសាស្ត្រផងនិងជាតម្រូវការបរានុម័តផង សមស្របនឹងផល ប្រយោជន៍សារវ័ន្តយូរអង្វែងរបស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាពស្ថិរភាពនិង ការអភិវឌ្ឍន៍ក្នុងតំបន់៕

ប្រតិកម្មទៅវិញ