ចិនក្លាយទៅជាកម្លាំងចលករសំខាន់មួយចំពោះកំណើនសេដ្ឋកិច្ចរបស់អាស៊ាន

Chia sẻ
(VOVWORLD) - នាថ្ងៃទី២៦ ខែតុលា នៅរដ្ឋធានីប៉េកាំង ក្រសួងហិរញ្ញវត្ថុចិន ធនាគារ ប្រជាជនចិននិងការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) បាន សហការគ្នារៀបចំវេទិកាជាន់ខ្ពស់ក្រោមប្រធានបទ “ខួបអនុស្សាវរីយ៍៤០ឆ្នាំការ កែទម្រង់និងបើកទ្វារទីផ្សារចិន៖ ការរីកចម្រើន យថាទស្សន៍និងឥទ្ធិពលចំពោះ ទ្វីបអាស៊ី” និងប្រកាសសំណង់ស្រាវជ្រាវស្ដីពី “ការកែទម្រង់និងការបើកទ្វារ ទីផ្សារចិន៖ បទពិសោធន៍ យថាទស្សន៍និងឥទ្ធិពលចំពោះអាស៊ាន”។
នៅក្នុងព្រឹត្តិការណ៍នេះ បណ្ដាមន្ត្រីសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងអ្នកប្រាជ្ញាបាន ដំណើរការពិភាក្សាយ៉ាងផុសផុល ហើយអះអាងថា ចិនបានក្លាយទៅជាកម្លាំង ចលករសំខាន់មួយចំពោះកំណើនសេដ្ឋកិច្ចរបស់អាស៊ាន ខណៈដែលអាស៊ានក៏ ក្លាយទៅជាដៃគូយុទ្ធសាស្ត្រនិងទីផ្សារសំខាន់ចំពោះចិនផងដែរ។ ដើម្បីទទួល បានការរីកចម្រើនថែមទៀតគឺចិនត្រូវបង្កើនកំណែទម្រង់ដើម្បីដោះស្រាយការសាកល្បងនៅសេសសល់នានា ក៏ដូចជាក្ដាប់ជាប់ឱកាសដែលបដិវត្តន៍ ឧស្សាហកម្មលើកទី៤នាំមកជូន។ ចិននិងអាស៊ានគប្បីពង្រឹងនិងពង្រីកកិច្ច សហប្រតិបតិ្តការ ដោយឈរលើការយល់ដឹង អំពីតម្រូវការ ឧត្តមភាព សមត្ថ ភាពនិងអាទិភាពរបស់គ្នា ដើម្បីជំរុញការធ្វើសមាហរណកម្មក្នុងតំបន់និងផល ប្រយោជន៍រួមផងដែរ៕

ប្រតិកម្មទៅវិញ