ប្រធានរដ្ឋវៀតណាមលោក To Lam ថ្លែងនៅកិច្ចប្រជុំ។ (រូបថត៖ VOV) |
ថ្លែងមតិក្នុងកិច្ចប្រជុំនេះ ប្រធានរដ្ឋវៀតណាមលោក To Lam បានសង្កត់ធ្ងន់ថា ការបូកសរុបបញ្ហាទ្រឹស្តី និងជាក់ស្តែងមួយចំនួនអំពីបុព្វហេតុផ្លាស់ប្ដូរថ្មីតាមទិសដៅ សង្គមនិយមក្នុងរយៈពេល ៤០ ឆ្នាំកន្លងមកនៅវៀតណាម គឺជាការងារដ៏មានសារ សំខាន់ខ្លាំងណាស់សម្រាប់បុព្វហេតុផ្លាស់ប្ដូរថ្មី កសាង និងអភិវឌ្ឍន៍ប្រទេសជាតិ តាមមាគ៌ាសង្គមនិយម។ បើតាមលោកប្រធានរដ្ឋ ការបូកសរុបនេះជួយចង្អុលបង្ហាញ យ៉ាងច្បាស់នូវមេរៀន បទពិសោធន៍ បញ្ហាដោយមានអត្ថន័យទ្រឹស្តី និងជាក់ស្តែងដ៏ សំខាន់ៗសម្រាប់បុព្វហេតុផ្លាស់ប្ដូរថ្មី កសាង អភិវឌ្ឍន៍ប្រទេសជាតិ និងការពារមាតុ ភូមិក្នុងដំណាក់កាលថ្មី។ បើតាមលោកប្រធានរដ្ឋ គណៈកម្មការដឹកនាំក៏ត្រូវបន្ត កៀរគរការចូលរួម និងពង្រីកបញ្ញារបស់អ្នកវិទ្យាសាស្ត្រ អ្នកជំនាញ អ្នកដឹកនាំដែល មានបទពិសោធន៍ និងប្រជាជនគ្រប់ស្រទាប់វណ្ណៈទូទាំងប្រទេសចូលរួមក្នុងការងារ បូកសរុបនេះផងដែរ។
“ខ្ញុំស្នើថា ផ្អែកលើលទ្ធផលបូកសរុបនៃខ្លឹមសារចំនួន ៨ សេចក្ដីព្រាងក៏បាន ស្រូបយកការណែនាំ និងមតិយោបល់ពីការិយាល័យនយោបាយនៃសន្និបាតមជ្ឈិម លើកទី ៩ នាពេលថ្មីៗនេះ យើងត្រូវបន្តស្រាវជ្រាវ សំយោគ ដើម្បីវាយតម្លៃឲ្យកាន់តែ ទូលំទូលាយ ត្រឹមត្រូវ និងពេញលេញថែមទៀតអំពី៖ បរិបទពិភពលោក តំបន់ និងក្នុង ស្រុកដែលជះឥទ្ធិពលដល់ដំណើរការ ៤០ ឆ្នាំ្ននៃការផ្លាស់ប្ដូរថ្មី”៕