រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានជួបសន្ទនាជាមួយសមភាគីកូរ៉េខាងត្បូង លោក Park Jin។ (ប្រភាព៖ Yonhap) |
ក្នុងជំនួបសន្ទនាទល់មុខគ្នាលើកដំបូង ជាមួយតំណាងរបស់ទីក្រុងប៉េកាំង ចាប់តាំងពីពេលចូលកាន់តំណែងកាលពីដើមខែឧសភាមក លោក Park Jin បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីកូរ៉េខាងត្បូង-ចិន ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក ហើយបានសង្កត់ធ្ងន់ថា រដ្ឋអំណាចថ្មីនៅកូរ៉េខាងត្បូងនឹងចូលរួមយ៉ាងសកម្មក្នុងយន្តការសហប្រតិបត្តិការ និងសម្របសម្រួលជាសកល ដើម្បីការពារ “សេរីភាព សន្តិភាព សិទ្ធិមនុស្ស និងនីតិរដ្ឋ”។ ទន្ទឹមនឹងនោះ លោក Wang Yi បានឲ្យដឹងថា ប្រទេសចិនបានត្រៀមខ្លួនជាស្រេច ធ្វើការជាមួយរដ្ឋាភិបាលទីក្រុងសេអ៊ូល ដើម្បីផលប្រយោជន៍រួមរបស់ប្រជាជននៃប្រទេសទាំងពីរ ហើយបានសម្តែងក្តីសង្ឃឹមក្នុងការអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រ ក្នុងបរិបទដែលប្រទេសទាំងពីរកំពុងឈានទៅរកការប្រារព្ធខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូត នៅខែសីហាខាងមុខនេះ៕