![ចំណាប់អារម្មណ៍របស់វៀតណាមនៅពិធីបុណ្យវប្បធម៌ Sakia អេហ្ស៊ីប - ảnh 1](https://photo-cms-vovworld.zadn.vn/w500/uploaded/vovworld/cqjwqkrwq/2015_02_27/ac4_tutg.jpg) |
នាទីសំដែងរបាំពោពេញទៅដោយអត្តសញ្ញាណវប្បធម៌វៀតណាម |
(VOVworld) - នាថ្ងៃទី២៦ កុម្ភៈ នៅរដ្ឋធានី កែ ប្រទេសអេហ្ស៊ីប ស្ថានទូតវៀតណាម
ប្រចាំនៅអេហ្ស៊ីបនិងសហគមន៍ជនវៀតណាមនៅទីនេះបានចូលរួមពិធីបុណ្យ
វប្បធម៌ Sakia លើកទី១២។នេះគឺជាពិធីបុណ្យពហុវប្បធម៌ ដែលបាន រៀបចំឡើង
ជារៀងរាល់ឆ្នាំនៅអេហ្ស៊ីប សំដៅឧទ្ទេសនាមលក្ខណៈវប្បធម៌ដ៏ ពិសេសដោយ
ឡែករបស់ប្រទេសនិងតំបន់ដដែនដីនានាលើទូទាំងពិភពលោក។ ទំនិញរបស់
វៀតណាមដែលបានដាក់តាំងនៅទីនេះរួមមានវត្ថុវប្បធម៏ជាប្រពៃណីមួយចំនួន
របស់ ប្រទេសជាតិដូចជា គ្រឿងប្រើប្រាស់សិប្បកម្មវិចិត្រសិល្បៈ គំនូរស្ដីពីទិដ្ឋ
ភាពនៃតំបន់នានា គ្រឿង ស្មូន ស្គរសំរិទ្ធជាដើម។ជាពិសេស នាទីសំដែងរបាំ
ពោពេញទៅដោយអត្តសញ្ញាណ វប្បធម៌វៀតណាម សំដែងដោយបណ្ដានិសិត្ស
វៀតណាមកំពុងសិក្សា រៀនសូត្រនៅអេហ្ស៊ីប ដោយទទួលបានចំណាប់អារម្មណ៍
និងមនោសញ្ចេតនាជាច្រើនពីភ្ញៀវ ចូលរួមរាប់ពាន់នាក់៕