ចំណាប់អារម្មណ៍នៃ "ទសវត្សរ៍ដ៏ត្រចះត្រចង់" ជាមួយរង្វង់ដៃអាមេរិកលើកទី ១០

Chia sẻ
(VOVWORLD) - ព្រឹត្តិការណ៍រង្វង់ដៃអាមេរិកលើកទី ១០ បានបង្ហាញពីប្រធានបទ "ទសវត្សរ៍ដ៏ត្រចះត្រចង់" ជាមួយនឹងសកម្មភាពទ្រង់ទ្រាយធំជាច្រើន។
ចំណាប់អារម្មណ៍នៃ "ទសវត្សរ៍ដ៏ត្រចះត្រចង់" ជាមួយរង្វង់ដៃអាមេរិកលើកទី ១០ - ảnh 1ក្រុមប្រឹក្សាប្រតិបត្តិនៃសមាគមយុវជន និងនិស្សិតវៀតណាមនៅសហរដ្ឋអាមេរិ (រូបថត៖ Kieu Trang/VNA)

នាថ្ងៃទី ២១ ខែសីហា ព្រឹត្តិការណ៍រង្វង់ដៃអាមេរិកលើកទី ១០ ក្រោមប្រធានបទ “ទសវត្សរ៍ដ៏ត្រចះត្រចង់” បានបិទសកម្មភាពរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២១ ខែសីហា ដែលគូសសញ្ញាព្រឹត្តិការណ៏ដ៏សំខាន់ ដកបទពិសោធន៍នៃដំណើរការរយៈពេល ១០ ឆ្នាំ នៃការអភិវឌ្ឍសមាគមន៍យុវជនវៀតណាមនៅអាមេរិក ហើយបើកទំព័រថ្មីជាច្រើនសម្រាប់សមាគម។ ព្រឹត្តិការណ៍រង្វង់ដៃអាមេរិកលើកទី ១០ បានបង្ហាញពីប្រធានបទ "ទសវត្សរ៍ដ៏ត្រចះត្រចង់" ជាមួយនឹងសកម្មភាពទ្រង់ទ្រាយធំជាច្រើនទៀត ដូចជាការប្រឡងការចាប់ផ្ដើមអាជីវកម្មសកល VietChallenge និងការផ្តួចផ្តើមគំនិតនៃបណ្តាញតភ្ជាប់អ្នកជំនាញវៀតណាមនៅសហរដ្ឋអាមេរិក (VNPN), សមាគមយុវជននិស្សិតវៀតណាមនៅអាមេរិក ជួយលើកកំពស់ចំណេះដឹងវ័យក្មេង អភិវឌ្ឍន៍បណ្តាញព័ត៌មានជ្រើសរើសបុគ្គលិក កសាងបណ្ដាញឆ្ពោះទៅរកការងារធ្វើ ចាប់ផ្ដើមអាជីវកម្មប្រកបដោយប្រសិទ្ធភាព។ សកម្មភាពឆ្ពោះទៅរកការងារធ្វើនៃរង្វង់ដៃអាមេរិកបានប្រមូលផ្ដុំក្រុមហ៊ុនជ្រើសរើសបុគ្គលិកល្បីឈ្មោះនៅទាំងអាមេរិក និងវៀតណាម តភ្ជាប់សម្ព័ន្ធក្រុមហ៊ុនធំៗជាមួយយុវជន នាំមកនូវឱកាសការងារមិនត្រឹមតែនៅក្នុងសហរដ្ឋអាមេរិកប៉ុណ្ណោះទេ ថែមទាំងអាចធ្វើការនៅសម្ព័ន្ធក្រុមហ៊ុនធំៗនៅវៀតណាមទៀតផង៕


ប្រតិកម្មទៅវិញ