ចែករំលែកបទពិសោធន៍នៃការជំរុញកសិកម្មក្នុងចំណោមបណ្តាប្រទេសនៅអនុតំបន់មេគង្គ

Chia sẻ

(VOVWORLD) -  សិក្ខាសាលាលើកទី ៥ នៃសមាគមបណ្តាអង្គការជំរុញកសិកម្មនៅអនុតំបន់ទន្លេមេគង្គ (MELA) ឆ្នាំ ២០១៩ បានប្រារព្ធ នាព្រឹកថ្ងៃទី ១១ ខែកញ្ញា នៅទីក្រុងដាណាំង។

ចែករំលែកបទពិសោធន៍នៃការជំរុញកសិកម្មក្នុងចំណោមបណ្តាប្រទេសនៅអនុតំបន់មេគង្គ - ảnh 1 លោក Nguyen Do Anh Tuan ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ (ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ) ថ្លែងសុន្ទរកថាបើកសិក្ខាសាលា 

សិក្ខាសាលានេះ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៤ ខែកញ្ញា ដោយមជ្ឈ មណ្ឌលផ្សព្វផ្សាយកសិកម្មជាតិ (នៃក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម) រៀបចំឡើង ដោយមានការចូលរួមពីប្រតិភូចំនួន ៦០ នាក់ មកពីប្រទេសចំនួន ៥ គឺកម្ពុជាឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាមផងដែរ។ គោលដៅនៃសិក្ខាសាលាលើកនេះ គឺដើម្បីចែករំលែកព័ត៌មាន ចំណេះដឹង និងបទពិសោធន៍ក្នុងសេវាកម្មពិគ្រោះយោ បល់កសិកម្មនិងជំរុញកសិកម្ម រវាងបណ្តាប្រទេសក្នុងចំណោមប្រទេសនានានៃអនុតំបន់ទន្លេមេគង្គរួមទាំងការស្រាវជ្រាវផ្នែកអភិវឌ្ឍន៍កសិកម្ម និងអភិវឌ្ឍន៍ជនបទ តែម្តង។ តំណាងមកពីប្រទេសនានាបានបង្ហាញរបាយការណ៍ជាច្រើន ស្តីពីការអនុ វត្តគោលនយោបាយជាតិនិងកិច្ចខិតខំប្រឹងប្រែងលើកសិកម្មឆ្លាតវៃ ដែលបន្សំាជាមួយអាកាសធាតុ កសិកម្មបៃតងនិងការអភិវឌ្ឍអង្គការកសិករ៕

ប្រតិកម្មទៅវិញ