ដូចដែលបានជូនដំណឹងមុននេះ ពិធីរំលឹកវិញ្ញាណក្ខន្ធជនរួមជាតិ ដែលបានទទួលមរណៈភាព កម្មាភិបាលនិងយុទ្ធជនដែលពលីជីវិតក្នុងអំឡុងឆ្លងជំងឺរាតត្បាតកូវីដ-១៩ ដោយគណៈកម្មាធិ ការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម សហការជាមួយគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញរៀបចំឡើងនាយប់ថ្ងៃទី ១៩ វិច្ឆិកា ដែលបានតភ្ជាប់បណ្តាញពីទីក្រុងហូជីមិញនិងទីក្រុងហាណូយ។
ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ ការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ ១៩ បានធ្វើឱ្យមានការខាត បង់យ៉ាងធ្ងន់ធ្ងរដល់ពិភពលោកទាំងមូល រួមទាំងប្រទេសវៀតណាមផងដែរ។ ប្រជាជនជាង ១ លាននាក់ត្រូវឆ្លងកូវីដ ១៩ ជនរួមជាតិ កម្មាភិបាលនិងយុទ្ធជន ជាង ២៣ពាន់នាក់ ត្រូវលាចាកលោកជារៀងរហូត។ ក្នុងចំណោមនោះ មានមនុស្សជាច្រើនដែលមិនអាចធ្វើបុណ្យសពបានពេញលេញដោយសារជំងឺរាតត្បាត។ គ្រួសាររាប់ម៉ឺនបានបាត់បង់មនុស្សជាទីស្រលាញ់ កុមាររាប់ពាន់នាក់បានបាត់បង់ឪពុកម្តាយរបស់ពួកគេ។ ដូច្នេះហើយ ពិធីរំលឹកវិញ្ញាណក្ខន្ធត្រូវបានប្រព្រឹត្តទៅ មិនត្រឹមតែជាការអុជធូប ឧិទ្ទិសដល់មរណទុក្ខប៉ុណ្ណោះទេ ថែមទាំងជាការដាស់តឿនដល់បងប្អូនទាំងអស់អំពីការឈឺចាប់និងការទទួលខុសត្រូវផងដែរ។ អនុប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម Phung Khanh Tai បានឲ្យដឹងថា៖ “ពិធីរំលឹកវិញ្ញាណក្ខ័ន្ធនេះ គឺជាចែករំលែកនូវការឈឺចាប់ របស់បក្ស រដ្ឋ និងមាតុភូមិ ចំពោះការបាត់បង់ និងទុក្ខលំបាករបស់គ្រួសារ និងសាច់ញាត្តិ និងដើម្បីចែករំលែកក្តីមេត្តាដល់សហគមន៍។ អ្នកដែលនៅ គឺយើងត្រូវតែរស់ថែមទាំង ចំណែកអ្នកដែលលាចាកលោកជារៀងរហូត។ យើងមានបំណងចង់ឲ្យជនរួមជាតិ យុទ្ធជន និងកងកម្លាំងប្រដាប់អាវុធ ប្រែក្លាយការឈឺចាប់ទៅជាសកម្មភាព បន្តរួបរួមគ្នាយ៉ាងជិតស្និទ្ធ លើកកម្ពស់ការយល់ដឹងពីការបង្ការ និងទប់ស្កាត់ជំងឺ កុំធ្វេសប្រហែស កុំបរានុម័តទាល់តែសោះ”។
សូមគូសបញ្ជាក់ថា នាយប់ថ្ងៃទី ១៩ វិច្ឆិកា នៅទីក្រុងហូជីមិញ ទីក្រុងហាណូយក៏បានប្រព្រឹត្តទៅក្នុងពេលដំណាលគ្នានូវសកម្មភាពអុជធូបនិងបណ្តែតប្រទីពតាមដងទន្លេ ដើម្បីចូលរួមជាមួយកម្មវិធីផងដែរ៕