|
ចៅក្រមសហរដ្ឋអាមេរិកទទួលស្គាល់កម្មវិធីលួចស្ដាប់ទូរសព្ទរបស់ NSA គឺមិនស្របច្បាប់។ (VOV) |
Vovworld-ចៅក្រមសហរដ្ឋអាមេរិកនាថ្ងៃទី១៦ធ្នូបានប្រកាសថា កម្មវិធីសម្ងាត់របស់ទីភ្នាក់ងារសន្តិសុខជាតិ (NSA) សំដៅលួចស្ដាប់ទូរសព្ទរបស់ប្រជាជនអាមេរិក
គឺមិនស្របច្បាប់ ទន្ទឹមនឹងនោះចេញបទបញ្ឈប់សកម្មភាពនេះចំពោះអតិថិជនរបស់
ក្រុមហ៊ុនសេវាកម្មទូរសព្ទមួយចំនួន។ នេះជាសាលក្រមដើមដំបូងរបស់តុលាការ
កំពូលអាមេរិកក្នុងបណ្ដាការបណ្ដឹងតវាដែលទាក់ទិនដល់កម្មវិធីចារកម្មសម្ងាត់របស់
NSA ដោយអតីតចារបុរសទីភ្នាក់ងារចារកម្មកណ្ដាលអាមេរិក (CIA) Edward Snowden
បានទម្លាយ។ ចៅក្រមទីក្រុងវ៉ាស៊ីងតោន បានចាត់ទុកការងារពោលខាងលើគឺរំលោភ
លើរដ្ឋធម្មនុញ្ញ រំលោភច្បាប់អំពីសិទ្ធិបុគ្គលនិងចេញបទបញ្ជាឲ្យរដ្ឋាភិបាលអាមេរិក
បញ្ឈប់សកម្មភាពប្រមូលនិងលួចស្ដាប់ទូរសព្ទចំពោះអតិថិជនរបស់សម្ព័ន្ធក្រុមហ៊ុន
AT&T និង Verizon។ នេះជាក្រុមហ៊ុនសេវាកម្មទូរសព្ទចំនួន២ដែលបានអតិថិជន
បណ្ដឹងតវាឡើងតុលាការកំពូល៕