ឃុំជិត២០០០ទទួលបានបទដ្ឋានជនបទថ្មី

Chia sẻ
(VOV)_នាព្រឹកថ្ងៃទី២៨ មិថុនា នៅទីក្រុងហាណូយ គណៈកម្មាធិការបញ្ជាណែនាំមជ្ឈឹម កម្មវិធីគោលដៅជាតិកសាងជនបទថ្មី ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ បានរៀបចំសន្និសីទបូកសរុបឆមាសទី១
ឃុំជិត២០០០ទទួលបានបទដ្ឋានជនបទថ្មី - ảnh 1
ឃុំជិត២០០០ទទួលបានបទដ្ឋានជនបទថ្មី

          (VOV)_នាព្រឹកថ្ងៃទី២៨ មិថុនា នៅទីក្រុងហាណូយ គណៈកម្មាធិការបញ្ជាណែ
នាំមជ្ឈឹម កម្មវិធីគោលដៅជាតិកសាងជនបទថ្មី ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជន
បទ បានរៀបចំសន្និសីទបូកសរុបឆមាសទី១ និងអនុវត្តការងារឆមាសទី២ឆ្នាំ២០១៦។
 តាមរបាយការណ៍៖​នាបច្ចុប្បន្ន មានឃុំចំនួនជិត២០០០ ទទួល​បានបទដ្ឋានជនបទ
ថ្មី ស្មើនឹង២២%ឃុំទាំងមូលក្នុងទូទាំងប្រទេស។ស្ដីអំពីការ​ងារក្នុងរយៈពេលខាងមុខ
នេះ លោក Tran Thanh Nam អនុរដ្ឋមន្ត្រីក្រសួង​កសិកម្ម និងអភិវឌ្ឍន៍ជនបទ បាន
អោយដឹងថា៖

          “ យើងខ្ញុំបន្តដាស់តឿន បញ្ជាណែនាំតំបន់ទាំងឡាយជំរុញខ្លាំងល្បឿន​អនុវត្ត
គោលដៅភារកិច្ច ផែនការក្នុងឆ្នាំ ២០១៦ អោយសមស្របជាមួយការអនុវត្តកម្មវិធី 
ក្នុងដំណាក់កាល ២០១៦-២០២០។ ស្ថាប័នគ្រាប់ជាន់ថ្នាក់​ និងតំបន់ ​ត្រូវប្រមូលផ្តុំ
សម្រេចជាស្ថាពរហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗក្នុងឃុំ ជាពិសេសគឺឃុំក្រីក្រ ធានាសុវត្ថិ
ភាពម្ហូបអាហារនិងទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ៕”

ប្រតិកម្មទៅវិញ