|
ភាគីឥស្លាមគាំទ្រអតីតប្រធានាធិបតីអេហ្ស៊ីប លោក Mohamed Morsi និងភាគីប្រឆាំងគាំទ្រកំលាំងយោធាសុទ្ធតែអំពាវនាវឲ្យ ប្រជាជនធ្វើបាតុកម្ម នាថ្ងៃទី ៤ តុលា
(Image: Vietnam+) |
(VOVworld) – បរិយាលាសតានតឹងបានឡើងជណ្តើរជាចៃដន្តនៅអេហ្ស៊ីប ក្នុងកាលៈ
ទេសៈដែល ភាគីឥស្លាមគាំទ្រអតីតប្រធានាធិបតីអេហ្ស៊ីប លោក Mohamed Morsi និង
ភាគីប្រឆាំងគាំទ្រកំលាំងយោធាសុទ្ធតែអំពាវនាវឲ្យប្រជាជនធ្វើបាតុកម្ម នាថ្ងៃទី ៤ តុលា ក្នុងឱកាសរំលឹកខួបអនុស្សារវរីយ៍លើកទី ៤០ នៃសង្គ្រមរវាងអេហ្ស៊ីបនិងអ៊ីស្រាអ៊ែល។ សម្ព័ន្ធភាពជាតិគាំទ្រភាពស្របច្បាប់ (NASL) បានឲ្យដឹងថា៖ ការធ្វើបាតុកម្មដង្ហែរក្បួន
នេះសំដៅប្រឆាំងជំទាស់ការធ្វើពលប្រហារដែលបានផ្តួលរលំអតីតប្រធានាធិបតីលោក
Mohamed Morsi និងជាប្រធាធាបតីដើមដំបូងនៅប្រវត្តិសាស្ត្រអេហ្ស៊ីបដែលត្រូវបាន
ប្រជាជនជ្រើសរើស។ ក្នុងពេលនោះ ចលនាប៉ះបោ Tamarod ក៏បានអំពាវនាវធ្វើបាតុ
កម្មក្នុងទូទាំងប្រទេសអេហ្ស៊ីប។ កាយវិការពោលខាងលើបានបង្កការព្រួយបារម្មណ៍
អំពីការផ្ទុះឡើងការប៉ះទង្កិចអំពើហឹង្សាររវាងភាគីប្រឆាំងទាំង ២ នៅអេហ្ស៊ីប។ កំលាំង
សន្តិសុខនៃប្រទេសនេះត្រូវបានដាក់ក្នុងសភាពការណ៍ប្រកាសអាសន្នខ្ពស់៕