តំបន់គំរោង Plan នៅខេត្ត Quang Tri (Plan International វៀតណាម) ទើប សំរេចចិត្តជួយឧបត្ថម្ភទឹកប្រាក់ជាង ១,៣ ពាន់លានដុងសំរាប់ស្រុកចំនួនពីរនៅតំបន់ព្រៃភ្នំ Huong Hoa និង Dakrong ខេត្ត Quang Tri ដើម្បីបញ្ជាទិញសំភារៈ បរិក្ខាពេទ្យ និងសំភារសំខាន់ៗមួយចំនួនទៀត ដើម្បីបង្ការ ប្រយុទ្ធប្រឆាំងជំងឺ Covid-19។
លើសពីនេះទៀតគម្រោង Plan ក៏បានជួយឧបត្ថម្ភដល់សាលារៀន ក្នុងការបង្ការ ទប់ស្កាត់ជំងឺរាតត្បាត ត្រៀមរៀបចំទទួលសិស្សានុសិស្សាចូលសាលាវិញ ប្រកបដោយដោយសុវត្ថិភាព ក្រោយពេលមានកាលវិភាគសិក្សា ព្រមទាំងការពារកុមារ និងសិស្សានុសិស្សនៅតំបន់ព្រៃភ្នំ ជនជាតិ ភាគតិច ដែលបោះបង់ការសិក្សាផងដែរ៕