គយវៀតណាមស្នើគំនិតផ្តួចផ្តើមចំនួន ២ ក្នុងផែនការសកម្មភាពគយ ASEM សម្រាប់ដំណាក់កាល ២០២០-២០២១

Chia sẻ
(VOVWORLD) - ក្នុងនាមជាប្រទេសម្ចាស់ផ្ទះនិងជាប្រធានកិច្ចប្រជុំថ្នាក់អគ្គនាយកគយ និងវេទិកាសហប្រតិបត្តិការអាស៊ី - អឺរ៉ុប( ASEM) លើកទី ១៣  គយវៀតណាមបាន ចូលរួមយ៉ាងសកម្មនិងមានភាពម្ចាស់ការក្នុងដំណើរការតំរង់ទិសប្រតិបត្ដិការសម្រាប់កិច្ចសហប្រតិបត្តិការគយ ASEM នាពេលខាងមុខដោយលើកឡើងគំនិតផ្តួចផ្តើមចំនួន ២ ក្នុងផែនការសកម្មភាពគយ ASEM សម្រាប់ដំណាក់កាល ២០២០-២០២១ ។
គយវៀតណាមស្នើគំនិតផ្តួចផ្តើមចំនួន ២ ក្នុងផែនការសកម្មភាពគយ ASEM សម្រាប់ដំណាក់កាល ២០២០-២០២១ - ảnh 1 ប្រតិភូគយវៀតណាមដឹកនាំដោយអគ្គនាយករងនៃអគ្គនាយកដ្ឋានគយវៀតណាម (រូបថត៖vovworld.vn)

ថ្លែងមតិនៅឯកិច្ចប្រជុំថ្នាក់អគ្គនាយកគយ ASEM លើកទី ១៣ នៅខេត្ត Quang Ninh លោក Nguyen Van Can អគ្គនាយកនៃអគ្គនាយកដ្ឋានគយវៀតណាមបានមានប្រសាសន៍ថាកិច្ចប្រជុំនេះបានសម្រេចការពិនិត្យលទ្ធផលនៃការអនុវត្ត ផែនការសកម្មភាពគយ ASEM សម្រាប់ឆ្នាំ ២០១៨-២០១៩ និងឯកភាពគ្នាអំពីផែនការសកម្មភាព គយ ASEM សម្រាប់ដំណាក់កាល ២០២០-២០២១ ។ ផែនការសកម្មភាពបន្តទៀតនេះនឹងត្រូវបានរួមបញ្ចូលក្នុងកម្មវិធីសកម្មភាពថ្មីៗដែលសមស្របនឹងបរិបទជាក់ស្តែងនិងស្ថិតក្នុងអាទិភាពរួមនៃវេទិកាសហប្រតិបត្តិការអាស៊ី - អឺរ៉ុបនិយាយរួមនិងគយ ASEM និយាយដោយឡែក៕

ប្រតិកម្មទៅវិញ