រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ លោក Ho Duc Phoc ដែលត្រូវបានប្រគល់សិទ្ធិដោយនាយករដ្ឋមន្រ្តីរដ្ឋាភិបាល បានបង្ហាញសេចក្តីវាយការណ៍ស្តីពីការកាត់បន្ថយពន្ធលើតម្លៃបន្ថែម។ បន្ទាប់ពីស្តាប់របាយការណ៍ផ្ទៀងផ្ទាត់របស់គណៈកម្មាធិការហិរញ្ញវត្ថុនិងថវិកា បណ្តាសមាជិកសភាបានពិភាក្សាអំពីការកាត់បន្ថយពន្ធលើតម្លៃបន្ថែម ហើយរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុបានពន្យល់និងបញ្ជាក់ពីបញ្ហាមួយចំនួនដែលរដ្ឋសភាបានលើកឡើង។
ដោយសំដៅទៅលើខ្លឹមសារនេះ សមាជិកសភាបានសម្តែងការយកចិត្តទុកដាក់លើសំណើររបស់រដ្ឋាភិបាលកំពុងដាក់ជូនរដ្ឋសភា ស្តីពីការបន្តកាត់បន្ថយពន្ធលើតម្លៃបន្ថែម - VAT ចំនួន២% ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២៤ (ពី ១០% ចុះត្រឹម ៨%) ។ ប្រតិភូបានវាយតម្លៃថា ការកាត់បន្ថយពន្ធលើតម្លៃបន្ថែម - VAT គឺដើម្បីជំរុញតម្រូវការប្រើប្រាស់ និងស្តារសេដ្ឋកិច្ចឡើងវិញ។ លោក Tran Hoang Ngan សមាជិកសភាមកពីទីក្រុងហូជីមិញបានវិភាគថា៖ “នេះគឺជាការបង្កើនប្រភពចំណូល ជួយឧបត្ថម្ភប្រជាជន និងអង្គភាពអាជីវកម្ម ដើម្បីសេដ្ឋកិច្ចបន្តអភិវឌ្ឍន៍ និងចំណូលថវិការកើនឡើង។ ក្នុងរយៈពេល ៣ ឆ្នាំកន្លងទៅ ចំណូលថវិកានៅតែកើនឡើងបើប្រៀបធៀបនឹងការប៉ាន់ស្មាន ដូច្នេះនៅមានសក្តានុពលជាច្រើនដើម្បីគាំទ្រគោលនយោបាយសម្រាប់ប្រជាជននិងអាជីវកម្ម៕”