គណៈប្រតិភូចូលជួបសម្តែងការគួរសមចំពោះអនុរដ្ឋមន្រ្តីក្រសួងការបរទេសឥណ្ឌាដែលទទួលបន្ទុកខាងបូព៌ាប្រទេស គឺលោកស្រី Vijay Thakur Singh (រូបថត៖ Vietnam+) |
ដំណើរទស្សនកិច្ចនេះ មានគោលបំណង ចូលរួមចំណែកពង្រឹងទំនាក់ទំនងរវាងបក្សកុម្មុយនិស្តវៀតណាមនិងគណបក្សនយោបាយនានានៅឥណ្ឌា ជាពិសេស ជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ លើវិស័យនយោ បាយ សន្តិសុខ ការពារជាតិ សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌និងទេសចរណ៍ផងដែរ។
ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅឥណ្ឌា គណៈប្រតិភូបានចូលជួបសម្តែងការគួរសមចំពោះអគ្គលេខាធិការនៃគណបក្សប្រជាជនកាន់អំណាចឥណ្ឌា (BJP) គឺលោក Ram Madhav។ ជួបពិភាក្សាជាមួយអគ្គលេខានៃគណៈបក្សកុម្មុយនីស្តឥណ្ឌា (CPI) lលោក Doraisamy Raja, ទទួលជួបជាមួយតំណាងនៃថ្នាក់ដឹកនាំនៃបក្សកុម្មុយនីស្តឥណ្ឌា Marxist ព្រមទាំងបានជួបនិងពិភាក្សាជាមួយរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មឥណ្ឌាក៏ដូចជាអនុរដ្ឋមន្រ្តីក្រសួងការបរទេសឥណ្ឌា ទទួលបន្ទុកបូព៌ាប្រទេសផងដែរ។
នៅក្នុងពិធីទទួលបដិសណ្ឋារកិច្ចនិងពិភាក្សាការងារនេះ ប្រតិភូបក្សកុម្មុយនិស្តវៀត ណាមបានថ្លែងអំណរគុណដល់រដ្ឋាភិបាល បណ្តាគណបក្សនយោបាយនិងប្រជាជនឥណ្ឌាទាំងអស់ ដែលតែងតែគាំទ្រវៀតណាមទាំងក្នុងបុព្វហេតុតស៊ូដើម្បីឯករាជ្យភាពរបស់ប្រជាជន ក៏ដូចជា ក្នុងកិច្ចការការពារមាតុភូមិនាបច្ចុប្បន្ន។ ជាពិសេស បានអំពាវនាវឲ្យប្រទេសឥណ្ឌាសកម្មថែមទៀត ក្នុងការគាំទ្រគោលជំហររបស់វៀត ណាមលើបញ្ហាសមុទ្រខាងកើត។
ក្នុងបណ្តាជំនួបនេះ ថ្នាក់ដឹកនាំនៃគណបក្សនយោបាយ ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធរបស់ឥណ្ឌា សុទ្ធតែបានបង្ហាញនូវបំណងចង់ពង្រឹងទំនាក់ទំនងជាមួយបក្សនិងរដ្ឋាភិបាលវៀតណាម ដោយអះអាងថាវៀតណាមជានិច្ចកាលជាអាទិភាព ក្នុងគោលនយោបាយសកម្មភាពឆ្ពោះទៅទិសខាងកើតរបស់ឥណ្ឌា៕