គណៈប្រតិភូតាលីបង់ធ្វើដំណើរទៅកាន់ទួរគី និងរុស្ស៊ី ដើម្បី​ពិភាក្សា​អំពី​ស្ថានការណ៍​នៅអាហ្វហ្កានីស្ថាន

Chia sẻ
(VOVWORLD) - ទីភ្នាក់ងារសារព័ត៌មាន TASS បានដកស្រង់សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសរុស្ស៊ីនៅថ្ងៃទី ១៤ ខែតុលា ដែលថា គណៈប្រតិភូតាលីបង់មួយក្រុមនឹងធ្វើដំណើរទៅកាន់ទីក្រុងម៉ូស្គូនៅសប្តាហ៍ខាងមុខ ដើម្បីចូលរួមកិច្ចពិភាក្សាការងារស្ដីពីស្ថានការណ៍នៅអាហ្វហ្គានីស្ថាន។
គណៈប្រតិភូតាលីបង់ធ្វើដំណើរទៅកាន់ទួរគី និងរុស្ស៊ី ដើម្បី​ពិភាក្សា​អំពី​ស្ថានការណ៍​នៅអាហ្វហ្កានីស្ថាន - ảnh 1រដ្ឋមន្រ្តីការបរទេសស្តីទីនៃរដ្ឋាភិបាលបណ្តោះអាសន្នដែលទើបបង្កើតថ្មីនៅអាហ្វហ្កានីស្ថានលោក Amir Khan Muttaqi (រូបថត៖ THX/VNA)

បណ្ដាកិច្ចពិភាក្សានេះ ដែលមានឈ្មោះថា “ការកំណត់រូបរាង Moow” ក៏មានការចូលរួមរបស់ចិន ប៉ាគីស្ថាន ឥណ្ឌា និងអ៊ីរ៉ង់ផងដែរ។ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានឲ្យដឹងថា ទីក្រុងម៉ូស្គូគ្រោងនឹងទទួលជួបគណៈប្រតិភូតាលីបង់នៅប្រទេសខ្លួន ដើម្បីចូលរួមកិច្ចពិភាក្សាស្ដីពីស្ថានការណ៍អាហ្វហ្គានីស្ថាន។ កិច្ចប្រជុំនេះនឹងផ្តោតសំខាន់លើការឯកភាពគ្នាអំពីកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ដើម្បីជួយឧបត្ថម្ភអាហ្វហ្គានីស្ថាន និងទប់ស្កាត់វិបត្តិមនុស្សធម៌នៅក្នុងប្រទេសនេះ។

លើសពីនេះ ទៅទៀត លោកស្រី Maria Zakharova ក៏បានបានបង្ហាញពីក្ដីសង្ឈឹមថា ក្រុមតាលីបង់ ដែលកំពុងកាន់អំណាចនៅអាហ្វហ្កានីស្ថានអាចទប់ទល់នឹងអង្គការរដ្ឋអ៊ីស្លាមស្វ័យប្រកាស (IS) ដោយមិនចាំបាច់ការជួយឧបត្ថម្ភពីបរទេសឡើយ៕

ប្រតិកម្មទៅវិញ