គណៈប្រតិភូជាន់ខ្ពស់បក្សកម្មុយនិស្តវៀតណាម អញ្ជើញបំពេញទស្សនកិច្ច ការងារនៅក្រិក

Chia sẻ
(VOVWORLD) -ចាប់ពីថ្ងៃទី ២៧ ខែឧសភា ដល់ ថ្ងៃទី ១ ខែមថុនា គណៈប្រតិភូជាន់ខ្ពស់ បក្សកម្មុយនិស្តវៀតណាម ដឹកនាំដោយ លោក Vo Van Thuong ប្រធានគណៈកម្មាធិការឃោសនានិងអប់រំមជ្ឈិម បានអញ្ជើញទៅពំពេញទស្សន កិច្ច ការងារនៅប្រទេសក្រិក។
គណៈប្រតិភូជាន់ខ្ពស់បក្សកម្មុយនិស្តវៀតណាម អញ្ជើញបំពេញទស្សនកិច្ច ការងារនៅក្រិក - ảnh 1 គណៈប្រតិភូជាន់ខ្ពស់បក្សកម្មុយនិស្តវៀតណាម អញ្ជើញបំពេញទស្សនកិច្ច ការងារនៅក្រិក

ក្នុងដំណើរទស្សនកិច្ចនេះ លោក Vo Van Thuong បានជួបពិភាក្សាការងារ ជាមួយអនុប្រធានរដ្ឋសភាក្រិក លោកស្រី Christodoulopoulou Anastasia និង ជួបសំដែងការគរសមជាមួយអគ្គលេខាបក្សកុម្មុយនិស្តក្រិក លោក Dimitris Koutsoumpas ព្រមទាំងជួបពិភាក្សាការងារជាមួយមន្ត្រីជាន់ខ្ពស់ក្រិកមួយ ចំនួនផ្សេងៗទៀតផងដែរ។

ក្នុងជំនួបពិភាក្សាទាំងនេះ លោក Vo Van Thuong បានជម្រាបជូននូវ សមិទ្ធផលដ៏ធំធេងនិងមានអត្ថន័យប្រវត្តិសាស្រ្ត លើវិស័យ នយោបាយ សេដ្ឋកិច្ច - សង្គម និង វប្បធម៍របស់វៀតណាម ចាប់តាំងពីមានការបំផុស បុព្វហេតុធ្វើកំណែទម្រង់ថ្មីក្នុង ឆ្នាំ១៩៨៦ រហូតមកដល់នាពេលបច្ចុប្បន្ននេះ ក៏ដូចជា គោលការណ៍គោលមាគ៌ារបស់បក្ស និង រដ្ឋវៀតណាម។ លោក Vo Van Thong បានអះអាងថា សេដ្ឋកិច្ចវៀតណាមកំពុងអភិវឌ្ឍន៍កាន់តែល្អប្រសើរ ក៏ដូចជាវិស័យ សន្តិសុខ និងការការពារប្រទេសតែងតែត្រូវបានរក្សាបានរឹងមាំ ជានិច្ចនិង គោលនយោបាយ អំពីសុខុមាលភាពសង្គមត្រូវបានធានាបានល្អ ផងដែរ។ អំពីគោលនយោបាយ កិច្ចការបរទេស វៀតណាមបន្តប្រកាន់ខ្ជាប់តាម គោលមាគ៌ា នៃកិច្ចការបរទេស ប្រកបដោយ សន្តិភាព ឯករាជ្យ ភាពម្ចាស់ការ ខ្លួនទីពឹងខ្លួន សហប្រតិបត្តិការ និង អភិវឌ្ឍន៍ ព្រមទាំង ធ្វើពហុភាគីនីយកម្ម ពិពិធកម្ម មានភាពម្ចាស់ការ និងសកម្ម ក្នុងការធ្វើសមាហរណកម្មអន្តរជាតិ ដើម្បីបំរើឲ្យផលប្រយោជន៍របស់ប្រជាជន វៀតណាមនិងប្រទេសដទៃទៀត ផងដែរ។

លោក  Vo Van Thuong បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍយ៉ាងវិជ្ជមាន នៃទំនាក់ទំនងរវាងវៀតណាម និង ក្រិក ដោយអះអាងថា វៀតណាមតែងតែ យកចិត្តទុកដាក់និងមានគោលបំណងចង់បង្កើនទំនាក់ទំនងមិត្តភាពនិងសហប្រតិបត្តិការលើវិស័យជាច្រើនទៀតជាមួយក្រិចផងដែរ។

ក្នុងក្រប់ខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ  គណៈប្រតិភូជាន់ខ្ពស់វៀតណាម ក៏ អញ្ជើញទៅទស្សនានិងធ្វើការនៅមូលដ្ឋាន និង រោងចក្រផលិត និងកែឆ្នៃ កសិផលមួយចំនួនទៀតនៅប្រទេសក្រិកផងដែរ៕

ប្រតិកម្មទៅវិញ