គណៈប្រតិភូជាន់ខ្ពស់នៃគណបក្សពលកម្មកូរ៉េខាងជើងមកបំពេញទស្សនកិច្ចនៅវៀតណាម

Chia sẻ
(VOV)_នាព្រឹកថ្ងៃទី៦មិថុនា នៅក្នុងជំនួបសន្ទនាជាមួយលោក Chue The Boc អនុប្រធានគណៈកម្មាធិការមជ្ឈឹមបក្សពលកម្មកូរ៉េខាងជើងដែលកំពុងមក បំពេញទស្សនកិច្ចនៅវៀតណាម អគ្គលេខាបក្ស លោក Nguyen Phu Trong
 គណៈប្រតិភូជាន់ខ្ពស់នៃគណបក្សពលកម្មកូរ៉េខាងជើងមកបំពេញទស្សនកិច្ចនៅវៀតណាម - ảnh 1
គណៈប្រតិភូជាន់ខ្ពស់នៃគណបក្សពលកម្មកូរ៉េខាងជើងមកបំពេញទស្សនកិច្ចនៅវៀតណាម

(VOV)_នាព្រឹកថ្ងៃទី៦មិថុនា នៅក្នុងជំនួបសន្ទនាជាមួយលោក Chue The Boc
 អនុប្រធានគណៈកម្មាធិការមជ្ឈឹមបក្សពលកម្មកូរ៉េខាងជើងដែលកំពុងមក បំពេញ
ទស្សនកិច្ចនៅវៀតណាម អគ្គលេខាបក្ស លោក Nguyen Phu Trong បានអោយដឹងថា៖
 វៀតណាមបន្តពង្រឹងនិងពង្រីកទំនាក់ទំនងប្រពៃណីជាមួយសាធារណរដ្ឋ ប្រជាធិប
តេយ្យ ប្រជាមានិតកូរ៉េ។ អគ្គលេខាបក្សបានអោយដឹងថា៖  វៀតណាមនឹងបន្តជំរុញ
អោយបានខ្លាំងក្លាក្នុងបុព្វហេតុផ្លាស់ប្តូរថ្មី រក្សាគោលមាគា៍កិច្ចការបរទេសឯក រាជ្យ 
ម្ចាស់ការ សន្តិភាព កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍ ពហុបែបភាវូបនីយកម្មនិង ពហុទិសភាវូបនីយកម្មទំនាក់ទំនង ម្ចាស់ការ សកម្មធ្វើសមាហរណកម្មអន្តរជាតិ 
ពង្រឹងនិងពង្រីកទំនាក់ទំនងប្រពៃណីជាមួយកូរ៉េខាងជើង។ អគ្គលេខាបក្ស លោក 
Nguyen Phu Trong ក៏បានអះអាងនូវគោលជំហរមុនក៏ដូច ជាក្រោយរបស់វៀតណាម
  គឺរក្សាសន្តិភាព ស្ថិរភាព និងគ្មានអាវុធនុយគ្លេអ៊ែរនៅឧបទ្វីបកូរ៉េដើម្បីផលប្រ
យោជន៍ របស់ប្រជាជនកូរ៉េខាងជើង របស់តំបន់និង ពិភពលោកទាំងមូល។ រីឯ 
លោក Chue The Boc មានគោលបំណងថា៖​ថ្នាក់ដឹកនាំនិងប្រជាជនកូរ៉េខាងជើង
បន្តពង្រឹងនិង ពង្រីក ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយវៀត
ណាមនាពេលខាងមុខនេះ៕

ប្រតិកម្មទៅវិញ