|
គណៈប្រតិភូក្រសួងការបរទេសវេណេហ្ស៊ុយអេឡាមកបំពេញទស្សនកិច្ចនៅវៀតណាម |
(VOV)_ទទួលសេចក្តីអញ្ជើញពីក្រសួងការបរទេសវៀតណាម ចាប់ពីថ្ងៃទី១៣ដល់
ថ្ងៃទី១៥ខែធ្នូ គណៈប្រតិភូក្រសួងការបរទេសសាធារណះរដ្ឋវេណេហ្ស៊ុយអេឡា ដឹកនាំ
ដោយអនុរដ្ឋមន្ត្រី លោក Felix Plasencia មកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម
ដំណើការពិគ្រោះយោបល់នយោបាយថ្នាក់អនុរដ្ឋមន្ត្រីការបរទេស រវាងប្រទេសទាំងពីរ
លើកទី១១។ នៅក្នុងជំនួបសន្ទនា នារសៀលថ្ងៃទី១៤ធ្នូ ឧបនាយករដ្ឋន្ត្រី និងជារដ្ឋ
មន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានវាយតំលៃខ្ពស់ ទំនាក់ទំនង
មិត្តភាព កិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងវេណេហ្ស៊ុយអេឡា ក្នុងរយៈពេល
កន្លងទៅ ។ លោក Pham Binh Minh បានអះអាងថា៖វៀតណាមគោរព បន្តពង្រឹង
និងពង្រីកទំនាក់ទំនងសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគជាមួយវេ
ណេហ្ស៊ុយអេឡា ជាពិសេសគឺគ្នុងវិស័យកសិកម្ម ប្រេងឧស្ម័ន ជលផល និងសម្ភារះសំ
ណង។ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស លោក Pham Binh Minh ក៏
បានស្នើអោយភាគីទាំងពីរត្រូវបង្កើនកិច្ចសហប្រតិបត្តិការ និងគាំទ្រគ្នាទៅវិញទៅ
មក នៅអង្គការអន្តរជាតិ និងវេទិកាពហុភាគីផងដែរ។
រីឯ អនុរដ្ឋមន្ត្រីការបរទេស វេណេហ្ស៊ុយអេឡា លោក Felix Plasencia បានអះអាងថា៖ វេណេហ្ស៊ុយអេឡា ចាត់ទុកវៀតណាមជាដៃគូសំខាន់ជួរមុខ ក្នុងតំបន់
អាស៊ី ហើយមានគោលបំណង និងប្តេជ្ញាជំរុញកំណើនលើគ្រប់វិស័យ រវាងប្រទេស
ទាំងពីរ វៀតណាមនិងវេណេហ្ស៊ុយអេឡា ៕