គណៈបក្ស NLD និងបណ្ដាក្រុមជនប្រដាប់អាវុធនៅមីយ៉ាន់ម៉ាសន្យាកសាងទំនុកទុកចិត្ត

Chia sẻ
(VOVworld) – នាថ្ងៃទី ១៨ ធ្នូ សារព័ត៌មានតំបន់បានផ្សាយ
ព័ត៌មានថា៖ គណៈបក្សសម្ព័ន្ធភាពជាតិដើម្បីប្រជាធិបតេយ្យ
 (NLD) ប្រឆាំងនិងក្រុមជន ប្រដាប់អាវុធចំនួន ៨ ដែលចូល
រួមកិច្ចព្រមព្រៀងឈប់បាញ់ បានសន្យាកសាង ទំនុកទុក
ចិត្តរួមនិងការយោគយល់គ្នាទៅវិញទៅមកក៏ដូជាកិច្ច
សហប្រតិបត្តិការ ក្នុងដំណើរការសន្តិភាពប្រទេសជាតិ។ 

គណៈបក្ស NLD និងបណ្ដាក្រុមជនប្រដាប់អាវុធនៅមីយ៉ាន់ម៉ាសន្យាកសាងទំនុកទុកចិត្ត  - ảnh 1
គណៈបក្ស NLD និងបណ្ដាក្រុមជនប្រដាប់អាវុធនៅមីយ៉ាន់ម៉ាសន្យាកសាង ទំនុកទុកចិត្ត (Image: VNA)

(VOVworld) – នាថ្ងៃទី ១៨ ធ្នូ សារព័ត៌មានតំបន់បានផ្សាយព័ត៌មានថា៖
 គណៈបក្សសម្ព័ន្ធភាពជាតិដើម្បីប្រជាធិបតេយ្យ (NLD) ប្រឆាំងនិងក្រុម
ជន ប្រដាប់អាវុធចំនួន ៨ ដែលចូលរួមកិច្ចព្រមព្រៀងឈប់បាញ់បាន
សន្យាកសាង ទំនុកទុកចិត្តរួមនិងការយោគយល់គ្នាទៅវិញទៅមកក៏ដូ
ជាកិច្ចសហប្រតិបត្តិការ ក្នុងដំណើរការសន្តិភាពប្រទេសជាតិ។ កិច្ចសន្យា
នេះត្រូវបាននាំចេញក្នុងជំនួបជា លើកដំបូងរវាងប្រធានគណៈបក្ស  NLD
 លោកស្រី San Suu Kyi និងថ្នាក់ដឹកនាំ នៃក្រុមជនប្រដាប់អាវុធចំនួន ៨
 ដែលបានប្រព្រឹត្តទៅនៅរដ្ឋធានី Nay Pyi Taw។

        ថ្លែងមតិនៅជំនួប លោកស្រី​ San Suu Kyi​ បានសម្តែងការគាំទ្ររបស់
 NLD ចំពោះដំណើរការសន្តិភាព ព្រមទាំង យល់ព្រមសំណូមពរនៃបណ្ដា
ក្រុមជន ប្រដាប់អាវុធស្តីពីការបង្កើតគណៈកម្មាធិការរួមជាមួយ NLD
សំដៅបន្តសហការ ដើម្បីដំណើរការសន្តិភាពបន្ទាប់ពី NLD បង្កើតរដ្ឋាភិ
បាលថ្មីមួយសមស្របនឹង លទ្ធផលនៃការបោះឆ្នោតនាថ្ងៃទី ៨ វិច្ឆិកា
កន្លងទៅ។ ក្នុងពេលនោះ សេចក្តីព្រាងការសន្ទនានយោបាយរវាងភាគី
ទាំងពីរត្រូវបានដាក់ជូនឡើងប្រធា នាធិបតី Thein Sein អនុម័ត៕ 

ប្រតិកម្មទៅវិញ