គណៈបក្ស CNRP សម្តែងគោលបំណងជួបចរចារឡើងវិញជាមួយគណៈបក្ស CPP

Chia sẻ

(VOVworld) – ស្ថានភាពអស្ថិរភាពនយោបាយនៅកម្ពុជា
អាចត្រូវបានដោះស្រាយខណៈដែលថ្នាក់ដឹកនាំនៃគណៈ
បក្សសង្គ្រោះជាតិ (CNRP) បានសម្តែងគោលបំណងជួប
ចរចារឡើងវិញជាមួយគណៈបក្សប្រជាជនកម្ពុជា (CPP) កាន់អំណាច។ 

គណៈបក្ស CNRP សម្តែងគោលបំណងជួបចរចារឡើងវិញជាមួយគណៈបក្ស CPP - ảnh 1
ប្រធាន CNRP លោក សម រង្ស៊ី សម្តែង គោលបំណងជួបចរចារឡើងវិញជាមួយ
គណៈបក្សប្រជាជនកម្ពុជា (CPP) (Image: Vietnam+)

(VOVworld) – ស្ថានភាពអស្ថិរភាពនយោបាយនៅកម្ពុជាអាចត្រូវបានដោះស្រាយ
ខណៈដែលថ្នាក់ដឹកនាំនៃគណៈបក្សសង្គ្រោះជាតិ (CNRP) បានសម្តែងគោល
បំណងជួបចរចារឡើងវិញជាមួយគណៈបក្សប្រជាជនកម្ពុជា (CPP) កាន់អំណាច។
នាព្រឹកថ្ងៃទី ២៨ ធ្នូ ក្នុងសន្និសីទកាសែតនៅទីស្នាក់ការរបស់ CNRP ប្រធាន CNRP
 លោក សម រង្ស៊ី បានឲ្យដឹងថា៖ លោកសង្ឃឹមចាប់ពីថ្ងៃទី ១ ដល់ទី ៣ មករា ឆ្នាំ
២០១៤ CNRP និង CPP កាន់អំណាចរបស់នាយករដ្ឋមន្ត្រី សម្តេច តេជោ ហ៊ុន សែន នឹងដំណើរការចរចារសំដៅដោះស្រាយសភាពការណ៍ ទល់ច្រកនយោបាយនា
បច្ចុប្បន្ន ដោយមានការចូលរួមរបស់បណ្ដាអង្គការសង្គមស៊ីវិលអង្គការសហជីព
និងគណៈបក្សនយោបាយនានា។ តាមលោក សម រង្ស៊ី ថា៖បញ្ហាទាក់ទិនដល់
សំណូមពររបស់ប្រជាពលករក្នុងការធ្វើកូដកម្មគឺជាខ្លឹមសារ ១ ក្នុងចំណោមខ្លឹម
សារនៃការចរចាររវាងគណៈបក្សទាំង ២ ។ ប្រតិកម្មចំពោះ​សំណើររបស់លោក
សម រង្ស៊ី មន្ត្រីជាន់ខ្ពស់មួយនាក់របស់ CPP សមាជិកសភា ជៀម យាប បានអះ
អាងថា៖ CPP ត្រៀមខ្លួនជាស្រេចដំណើរការសន្ទនាជាមួយ CNRP ដើម្បីដោះ
ស្រាយរាល់ការខ្វែងគំនិត។ ប៉ុន្តែ​ សមាសភាតំណាងចូលរួមការសន្ទនាពោល
ខាងលើត្រូវបានពិភាក្សាយ៉ាងម៉ត់ចត់រវាង CPP និង CNRP ដោយឈរលើ
មូលដ្ឋានច្បាប់។ ប៉ុន្តែ ក្នុងសន្និសិទកាសែតនេះ អនុប្រធាន CNRP លោក គឹម
សុខា នៅតែប្រកាសថា៖ គណៈបក្សប្រឆាំងនេះនឹងបន្តរៀបចំការធ្វើបាតុកម្មជា
ប្រចាំថ្ងៃនៅរាជធានី ភ្នំ ពេញ៕

ប្រតិកម្មទៅវិញ