គណៈកម្មាធិការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកបញ្ហាសិទ្ធិមនុស្សបើកកិច្ចប្រជុំនៅហ្វីលីពីន

Chia sẻ

(VOVworld)-នាថ្ងៃទី១៦កញ្ញា គណៈកម្មាធិការអន្តរ
រដ្ឋាភិបាលអាស៊ានទទួលបន្ទុកបញ្ហាសិទ្ធមនុស្ស
(AICHR)

(VOVworld)-នាថ្ងៃទី១៦កញ្ញា គណៈកម្មាធិការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុក
បញ្ហាសិទ្ធិមនុស្ស (AICHR) បានចាប់ផ្តើមកិច្ចប្រជុំពិសេសក្នុងរយៈពេលពីរថ្ងៃនៅ
ក្រុងម៉ានីលរបស់ហ្វីលីពីន។ នេះជាសម័យប្រជុំលើកទី៦ ក្រោមអធិបតីភាព របស់ម៉ាឡេស៊ីក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ២០១៥។ ចូលរួមសម័យប្រជុំ AICHR
នេះ មានតំណាងនិងជំនួយការ AICHR មកពីបណ្តាប្រទេសជាសមាជិកអាស៊ាន និងតំណាងលេខាធិការដ្ឋានអាស៊ាន។ ក្នុងថ្ងៃទី១៦និង១៧កញ្ញា តំណាងនានា
បានពិភាគ្សាអំពីការអនុវត្តរាល់កម្មវិធីអាទិភាព AICHR ២០១៤-២០១៥ និងការ
ណែនាំមួយចំនួនស្តីពីទំនាក់ទំនងរបស់ AICHR ជាមួយអង្គការ សង្គមស៊ីវិល ក៏
ដូចជារាល់ការស្រាវជ្រាវជំនាញរបស់ AICHRទៀតផង។ អង្គប្រជុំក៏បានពិភាគ្សា
អំពីការត្រៀមរៀបចំសម្រាប់ដំណើរទស្សនកិច្ចសហភាពអឺរ៉ុប របស់ AICHR និង
បណ្តាអង្គការស្ថាប័នដទៃៗរបស់អាស៊ាន ដែលគ្រោងនឹង ប្រព្រឹត្តទៅចាប់ពីថ្ងៃ
ទី១៩ដល់ថ្ងៃទី២៣កញ្ញាខាងមុខនេះដែរ៕

ប្រតិកម្មទៅវិញ