(VOV)_នារសៀលថ្ងៃទី ១៩ កុម្ភះ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀត
ណាម Nguyen Tan Dungបានធ្វើអធិបតីកិច្ចប្រជុំរវាងគណះកម្មាធិការអចិន្ត្រៃយ៍ រដ្ឋាភិបាល ជាមួយបណ្ដាក្រសួង ស្ថាប័នមជ្ឈឹម ដើម្បីវាយតំលៃអំពីសភាពការណ៍
ក្នុងបុណ្យតេតប្រពៃណី ២០១៣។ តាមរបាយការណ៍សរុប ពីបណ្ដាក្រសួង ស្ថាប័ន
សមត្ថកិច្ចថា÷ការងារថែទាំ បំរើប្រជាជនទទួលបុណ្យតេតប្រពៃណីត្រូវបានរដ្ឋអំ
ណាច គ្រប់ជាន់ថ្នាក់ និងស្ថាប័នបានម្ចាស់ការ អនុវត្តយ៉ាងម៉ត់ចត់ មានការទទួល ខុសត្រូវ និងល្អ ពិសេសគឺចំពោះអ្នកមានគុណូបការះ និងមុខសញ្ញាមានស្ថានភាព
លំបាក។ ទីផ្សារទំនិញក្នុងឱកាសបុណ្យតេតឆ្នាំនេះ ត្រូវបានវាយតំលៃថាសម្បូរបែប
និង តំលៃសមស្រប។ ថ្លែងមតិនៅឱកាសនេះនាយករដ្ឋមន្រ្តី Nguyen Tan Dung វាយតំលសខ្ពស់ចំពោះការខំប្រឹងប្រែងនៃគ្រប់ក្រសួងស្ថាប័ននិងដំបន់ដែលបាន
ប្រតិបត្តិតាមការបញ្ជាណែនារបស់មជ្ឈឹមក្នុងការរៀបចំបុណ្យតេតជាប្រពៃណីដ៍
សប្បាយរីករាយសុខដុមរមនាសុវត្ថភាពនិងសន្សុះសំចៃ៕
|
គណះកម្មាធិការអចិន្ត្រៃយ៍រដ្ឋាភិបាលវៀតណាមប្រជុំវាយតំលៃអំពីសភាពការណ៍ក្នុង
បុណ្យតេតប្រពៃណី២០១៣(internet) |