អនុវត្តចលនានេះ ការងារបញ្ជូនទំនិញវៀតណាមទៅកាន់តំបន់ជនបទ តំបន់ឆ្ងាយដាច់ស្រយាល នាពេលកន្លងទៅ ត្រូវបានយកចិត្តទុកដាក់យ៉ាង ខ្លាំង។ ក្នុងឆ្នាំ២០១៩ មន្ទីរឧស្សាហ-ពាណិជ្ជកម្មនៃខេត្តក្រុងទាំង៦៣ បាន រៀបចំការលក់ទំនិញនៅតាមជនបទចំនួន១០០វគ្គ ដោយមានការចូលរួម របស់សហគ្រាសជាង២ពាន់អង្គភាព មនុស្សជាង២សែននាក់មកទស្សនា ទិញទំនិញ នាំមកនូវប្រាក់ចំណូលប្រមាណ៨០ពាន់លានដុង។
លោក Vo Thanh Thong អនុរដ្ឋមន្រ្តីក្រសួងផែនការនិងវិនិយោគបាន ឲ្យដឹងថា ក្នុងឆ្នាំ២០២០ ត្រូវការយកចិត្តទុកដាក់ ជំរុញខ្លាំងការអភិវឌ្ឍនៃ វិស័យឧស្សាហកម្មឧបត្ថម្ភ បង្កើតឡើងមូលដ្ឋានអភិវឌ្ឍផលិតកម្មក្នុងស្រុក ប្រកបដោយចីរភាព ជៀសវាងការពឹងផ្អែកទៅលើវត្ថុធាតុដើមនាំចូលពី ឯបរទេស។ លោកបានថ្លែងថា៖
“ជំរុញការអនុវត្តគម្រោងអភិវឌ្ឍពាណិជ្ជសញ្ញាជាតិឲ្យមានប្រសិទ្ធភាព រួមចំណែកលើកកំពស់គុណភាព កម្លាំងប្រកួតប្រជែងនៃទំនិញវៀតណាម តាមទិសឆ្លើយតបនឹងបទដ្ឋានអន្តរជាតិ។ នេះជាវិធីដែលជួយឲ្យជនវៀត ណាមនឹងប្រើប្រាស់ទំនិញវៀតណាមព្រមទាំងជនបរទេសក៏ប្រើប្រាស់ ទំនិញ វៀតណាមដែរ”៕