សន្និសីទនេះ សំដៅវាយតម្លៃនូវស្ថានភាពធ្វើសកម្មភាពជាក់ស្តែងក្នុងឆ្នាំកន្លងទៅ ព្រមទាំងអនុវត្ត កម្មវិធីការងារសម្រាប់ឆ្នាំ២០១៨នេះនិងពង្រឹងគណៈកម្មាធិការទន្លេមេគង្គវៀតណាម។
ទិដ្ឋភាពនៃកិច្ចប្រជុំ |
អញ្ជើញថ្លែងមតិក្នុងសន្និសីទនេះ រដ្ឋមន្ត្រីក្រសួងធនធាននិងបរិស្ថានវៀតណាម លោក Tran Hong Ha ប្រធានគណៈកម្មាធិការទន្លេមេគង្គវៀតណាមបានឲ្យដឹងថា៖
“គណៈកម្មាធិការទន្លេមេគង្គវៀតណាមបច្ចុប្បន្នត្រូវបានបើកទូលាយ ដោយរួមមានខេត្តចំនួន៥នៃតំបន់ Tay Nguyen។ វៀតណាមមានភារកិច្ច រួមជាមួយបណ្តា ប្រ ទេសខ្សែទឹកខាងលើនៃទន្លេមេគង្គដើម្បចូលរួមការពិគ្រោះយោបល់ចំពោះរាល់គោល នយោបាយធំៗនិងបញ្ហាច្បាប់មួយចំនួន។ ទន្ទឹមជាមួយគ្នានោះ វៀតណាមក៏ត្រូវមាន ការទទួលខុសត្រូវក្នុងការអនុវត្តនូវភារកិច្ចទាក់ទិនដល់តំបន់ ជាពិសេសគឺតំបន់វាល សណ្តទន្លេ Cuu Long និង Tay Nguyen”។
សំណើរនិងវិធានការជាក់ស្តែងដែលបានដាក់ចេញក្នុងសន្និសីទនឹងត្រូវបានដាក់ ជូនរដ្ឋាភិបាល ដើម្បីត្រៀមរៀបចំឲ្យសន្និសីទជាន់ខ្ពស់លើកទី៣នៃគណៈកម្មាធិការ ទន្លេមេគង្គអន្តរជាតិដែលនឹងប្រព្រឹត្តទៅនាខែមេសាខាងមុខនៅខេត្តសៀមរាបប្រទេស កម្ពុជា៕