|
គណៈកម្មាធិការត្រួតពិនិត្យមជ្ឈឹមបក្សកម្មុយនិស្តវៀតណាមទៅបំពេញទស្សនកិច្ចការងារនៅឡាវ (Image: baotintuc.vn) |
(VOVworld) –នាព្រឹកថ្ងៃទី ២ កុម្ភៈ អចិន្ត្រៃយ៍ គណៈលេខានិងជាឧបនាយរដ្ឋមន្ត្រីឡាវ
លោក Bounnhang Volachit បានទទួល ជួបសន្ទនាជាមួយគណៈប្រតិភូជាន់ខ្ពស់គណៈ
កម្មាធិការមជ្ឈឹមនិងអធិការកិច្ចរដ្ឋាភិបាលវៀតណាមដឹកនាំដោយអនុប្រធានអចិន្ត្រៃយ៍
គណៈកម្មាធិការត្រួតពិនិត្យមជ្ឈឹម លោក Mai The Duong ដែលកំពុងមានដំណើទស្សន
កិច្ចនៅឡាវ។ ក្នុងជំនួបនេះ លោក Mai The Duong បានជូនដំណឹង របាយការណ៍អំពី
លទ្ធផលនៃដំណើរទស្សនកិច្ចការងាររបស់ក្រុមការងារគណៈកម្មាធិការត្រួតពិនិត្យ
មជ្ឈឹមបក្សកម្មុយនិស្តវៀតណាម ក៏ដូចជា លទ្ធផលនៃការសន្ទនារវាង គណៈ
កម្មាធិការត្រួតពិនិត្យមជ្ឈឹមនិងអធិការកិច្ចរដ្ឋាភិបាលវៀតណាមជាមួយកណៈ កម្មាធិការត្រួតពិនិត្យមជ្ឈឹមបក្សនិងអគ្គអធិការកិច្ចរដ្ឋាភិបាលឡាវ។ ទន្ទឹមនឹងនោះ
ភាគីទាំង ២ បានឯកភាពបង្កើនការផ្លាស់ប្តូរបទពិសោធន៍ក្នុងការងារត្រួតពិនិត្យ
សំដៅ អនុវត្តល្អកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងប្រទេសទាំង ២ ៕