គណៈកម្មាធិការច្បាប់នៃរដ្ឋសភាបើកសម័យប្រជុំពេញអង្គលើកទី ៣០

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី ៦ ខែតុលា គណៈកម្មាធិការច្បាប់នៃរដ្ឋសភាបាន បើកសម័យប្រជុំពេញអង្គលើកទី ៣០ នៅវិមានរដ្ឋសភា។ 
គណៈកម្មាធិការច្បាប់នៃរដ្ឋសភាបើកសម័យប្រជុំពេញអង្គលើកទី ៣០  - ảnh 1 ទិដ្ឋភាពនៃសម័យប្រជុំពេញអង្គលើកទី ៣០

នៅក្នុងកិច្ចប្រជុំនេះ គណៈកម្មាធិការនឹងពិនិត្យនូវរបាយការណ៍របស់រដ្ឋាភិ បាល ស្តីពីស្ថានភាពអនុវត្តន៍រដ្ឋធម្ម នុញ្ញ ច្បាប់ និតិរដ្ឋ និងសេចក្តីសម្រេចចិត្តរបស់រដ្ឋសភា របស់គណៈ កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និងចេញផ្សាយឯកសារណែនាំការអនុវត្តសម្រាប់ ឆ្នាំ ២០២០ ក៏ដូចជា ធ្វើការផ្ទៀងផ្ទាត់លើឯកសារសំខាន់ៗ ជាច្រើនទៀត។ គណៈកម្មាធិការក៏បានពិនិត្យលើរបាយការណ៍របស់រដ្ឋាភិបាល ស្តីពីសេចក្តីព្រាងសេចក្តីសម្រេចរបស់អង្គការរដ្ឋាភិបាលនៅទីក្រុង ហូជីមិញនិងបានផ្តល់មតិលើបញ្ហាមួយចំនួនទៀត។

ក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃទី ៦ ខែតុលា គណៈកម្មាធិការច្បាប់បានពិនិត្យលើរបាយការណ៍របស់រដ្ឋាភិបាលស្តីពីការអនុវត្តសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដែលបានប្រកាសផ្សព្វផ្សាយអំពីផែន ការរៀបចំនិងចាត់ចែងការអនុវត្តរដ្ឋធម្មនុញ្ញ និងសេចក្តីសម្រេចចិត្តរបស់រដ្ឋសភា ស្តីពីការពង្រឹងការអនុវត្តច្បាប់ នីតិរដ្ឋ និងសេចក្តីសម្រេចចិត្តរបស់រដ្ឋសភា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និងផ្សព្វផ្សាយនូវឯកសារលម្អិត ណែនាំការអនុវត្តសម្រាប់ឆ្នាំ ២០២០៕

ប្រតិកម្មទៅវិញ