ខែត្រនានានៅភាគកណ្តាលវៀតណាមជំនះពុះពារ លើផលវិបាកដោយទឹកជំនន់។

Theo vov -
Chia sẻ

ព្យុះភ្លៀងធ្លាក់យ៉ាងខ្លាំង២-៣ថ្ងៃជាប់គ្នាមកបានធ្វើឲ្យតំបន់
ជាច្រើននៅខែត្រQuang Binh, Thua Thien Hue ,Quang Nam,
ភាគកណ្ដាលវៀតណាម

                

ខែត្រនានានៅភាគកណ្តាលវៀតណាមជំនះពុះពារ លើផលវិបាកដោយទឹកជំនន់។ - ảnh 1
រូបថតVNA

Vovworld-  ព្យុះភ្លៀងធ្លាក់យ៉ាងខ្លាំង២-៣ថ្ងៃជាប់គ្នាមកបានធ្វើឲ្យតំបន់ជាច្រើន
នៅខែត្រQuang Binh, Thua Thien Hue ,Quang Nam,ភាគកណ្ដាលវៀតណាមលិច
ក្នុងទឹក។នៅខែត្រQuang Binhភ្លៀងធ្លាក់យ៉ាងខ្លាំងបានធ្វើឲ្យផ្ទះសម្បែងជាង១ម៉ឺន
ខ្នងលិចជ្រៅក្នុងទឹកមនុស្សចំនួន៦នាក់ត្រូវស្លាប់និង ៣០នាក់ទៀតរងរបួសផ្ទះ
ជាង៧៣០ខ្នងត្រូវ​ខូច​ខាត។នាព្រឹកថ្ងៃទី១៧តុលារដ្ឋអំណាចខែត្រQuang Binh
បានចលនាកម្មាភិបាល   យុទ្ឋជនកងទ័ពនគបាលនិងកំលាំងការពារព្រំដែនរាប់
រយនាក់ចុះទៅមូលដ្ឋានជួយប្រជាជន ជំនះពុះពារលើផលវិបាកដោយភ្លៀងធ្លាក់
យ៉ាងខ្លាំងនិងទឹកជំនន់។លេខារងគណះកម្មាធិការបក្សស្រុក Minh Hoa ខែត្រ
Quang Binhលោក Nguyen Luong Binhអោយដឹងថា៖“   គណះកម្មាធិការអចិន្រ្តៃ
បក្សបានបញ្ជាគណះកម្មាធិការប្រជាជនស្រុកដកថវិការជួយឧបត្ថម្ភគ្រួសាររងគ្រោះ។គ្រួសារមានផ្ទះរលំត្រូវបានទទួលប្រាក់ក្នុង១គ្រួសារ៧លានដុងដើម្បីជំនះពុះពារលើ
ផលវិបាកដោយទឹកជំនន់ទន្ទឹមនឹងនោះគ្រួសារនិមួយៗនៅទទួលបានប្រាក់ជំ​នួយ
ពីគណះកម្មាធិការរណសិរ្យមាតុភូមិស្រុកនិងសមាគមកាកបាទក្រហមខែត្រទៀតផង។  “
នៅទីក្រុង Da Nang និងខែត្រQuang Namរដ្ឋអំណាចតំបន់បានមានវិធីជំនួយនិងច​លនា
កម្មាភិបាលយុទ្ឋជនជួយប្រជាជនរៀបចំជីវភាពឡើងវិញ៕

ប្រតិកម្មទៅវិញ