លោក Vu A Bang នុប្រធានគណៈកម្មាធិការប្រជាជនខេត្ត អនុប្រធានគណៈកម្មាធិការដឹកនាំការបង្ការទប់ស្កាត់ជំអឺកូវីដ-១៩ នៅខេត្ត Dien Bien បានជូនដំណឹងអំពីស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងតំបន់ (រូបថតៈ TTXVN) |
ក្នុងនោះ សម្រាប់តំបន់ដែលកត់ត្រាករណី F1 និង F2 នៅតាមមូលដ្ឋាន គណៈកម្មាធិការដឹកនាំការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតខេត្តក្រុង កំពុងពិនិត្យជាបន្ទាន់និងធ្វើបញ្ជីឈ្មោះករណីទាំងនេះ ដើម្បីយកសំណាកធ្វើតេស្ត៍និងធ្វើចត្តាឡីស័កតាមបទប្បញ្ញត្តិ។ ជាពិសេសនៅតាមបណ្តាខេត្តជាប់ព្រំដែន ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងនេះ អាជ្ញាធរមូលដ្ឋាននិងកម្លាំងមុខងារក្នុងមូលដ្ឋានបានពង្រឹងការត្រួតពិនិត្យនិងគ្រប់គ្រងព្រំដែន ក៏ដូចជារាំងស្កាត់ករណីឆ្លងដែនខុសច្បាប់នៅតាមផ្លូវលំ ដោយមានចំណាត់ការយ៉ាងតឹងរឹងសម្រាប់ករណីឆ្លងដែនខុសច្បាប់។
តំបន់ជាច្រើនក៏បានចេញសារទូរលេខ ដោយពង្រឹងវិធានការណ៍បន្ទាន់ក្នុងការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ។ ក្នុងនោះ សកម្មភាពវប្បធម៌ កីឡាពិ ធីបុណ្យទាន ការប្រគុំតន្រ្តី ការសម្តែង ការតាំងពិព័រណ៍ សន្និបាត សន្និសីទ សិក្ខាសាលា ពិធីសាសនានិង ព្រឹត្តិការណ៍ផ្សេងៗទៀតដែលត្រូវផ្អាកជាបណ្តោះអាសន្ន។ រួមជាមួយនោះ ដំណើរការឡើងវិញក្រុមឃ្លាំមើលកូវីដ-១៩ ដែលប្រតិបត្តិការតាមស្រុកនិងក្រុងទាំងអស់ ក៏ដូចជា បង្កើតក្រុមការងារអន្តរក្រសួងដើម្បីត្រួតពិនិត្យការប្រើប្រាស់ពលករបរទេសនិងការងារបង្ការទប់ស្កាត់ជំងឺ កូវីដ - ១៩ នៅក្នុងសហគ្រាសដែលប្រើប្រាស់ពលករជាជនបរទេស៕