នាថ្ងៃទី ២៩ ខែវិច្ឆិកា ឯកអគ្គរដ្ឋទូតលោក Dang Hoang Giang ប្រធានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានជួបពិភាក្សាការងារជាមួយលោកស្រី Catherine Russell នាយកប្រតិបត្តិនៃមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF)(រូបថត៖ VOV) |
នារសៀលថ្ងៃម្សិលមិញ (២៩ វិច្ឆិកា) នៅខេត្ត Binh Phuoc ខេត្ត ក្រុងចំនួន ៦ នៅភូមិភាគណាមបូខាងកើត រួមមាន៖ ទីក្រុងហូជីមិញ និងបណ្តាខេត្ត Ba Ria - Vung Tau, Dong Nai, Binh Duong, Binh Phuoc, Tay Ninh បានបើកសន្និសីទបូកសរុបការតភ្ជាប់អភិវឌ្ឍទេសចរណ៍ក្នុងតំបន់ណាមបូខាងកើត។ នៅទីនេះ មូលដ្ឋានបានស្នើឡើងនូវខ្លឹមសារសំខាន់ៗមួយចំនួនសម្រាប់យុទ្ធសាស្ត្រតភ្ជាប់នាពេលខាងមុខ ដូចជា៖ ការលើកកម្ពស់ការស្រាវជ្រាវទីផ្សារ ដើម្បីបង្កើតផលិតផលទេសចរណ៍ដែលសមស្រប; ផ្សព្វផ្សាយទេសចរណ៍ក្នុងតំបន់; សម្របសម្រួលការបណ្តុះបណ្តាល និងអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍; បន្តធ្វើកំណែទម្រង់យន្តការ និងគោលនយោបាយ ទាក់ទាញការវិនិយោគ ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ ស្របជាមួយកិច្ចការពារធនធានធម្មជាតិ បរិស្ថាន និងធានាសន្តិសុខជាតិ។ លោក Pham Ngoc Hai ប្រធានសមាគមទេសចរណ៍ Ba Ria - Vung Tau បានឲ្យដឹងថា៖ “ខេត្តនីមួយៗត្រូវតែបង្កើតម៉ាកយីហោដោយឡែករបស់ខ្លួន ហើយយើងត្រូវតែបង្កើនការផ្សព្វផ្សាយ និងការជួបប្រាស្រ័យ។ ជាធម្មតា ក្រុមហ៊ុនទេសចរណ៍មានតែសាខានៅតាមខេត្តក្រុងប៉ុណ្ណោះ ហើយមិនសូវមានក្រុមហ៊ុនដែលមានសាខានៅកន្លែងជាច្រើនដូចជា Viettravel ឬ Saigontourist នោះឡើយ។ ដូច្នេះហើយ យើងគួរតែបង្កើនការរៀបចំឲ្យមានការជួបប្រាស្រ័យទាក់ទង ការផ្សារភ្ជាប់គ្នា ការផ្សព្វផ្សាយទេសចរណ៍ ក៏ដូចជាសិក្ខាសាលាបែបនេះ ដើម្បីឲ្យក្រុមហ៊ុនទេសចរណ៍ ទីភ្នាក់ងារពាក់ព័ន្ធទៅនឹងការអភិវឌ្ឍវិស័យទេសចរណ៍ រួមគ្នាផ្លាស់ប្តូរយោបល់ ផ្លាស់ប្តូរគ្នាទៅវិញទៅមក និងឈានដល់យុទ្ធសាស្ត្ររួមសម្រាប់តំបន់ទាំងមូល”៕