ខេត្ត ទីក្រុងចំនួន៦៣រៀបចំដំណើរ៖កងទ័ពរួមដៃដើម្បីសុខភាពសហគមន៍

Chia sẻ
(VOV)_ ខេត្ត ទីក្រុងចំនួន៦៣រៀបចំដំណើ​រ៖កងទ័ពរួមដៃដើម្បី​សុខភាពសហគមន៍។ នេះគឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាព​ជាក់ស្ដែងឆ្ពោះទៅពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧០នៃទិវាបង្កើត​

          (VOV)_ ខេត្ត ទីក្រុងចំនួន៦៣រៀបចំដំណើ​រ៖កងទ័ពរួមដៃដើម្បី​សុខភាព
សហគមន៍។ នេះគឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាព​ជាក់ស្ដែងឆ្ពោះទៅពិធី រំលឹកខួបអនុស្សាវរីយ៍លើកទី៧០នៃទិវាបង្កើត​កងទ័ពប្រជាជនវៀតណាម និងលើក
ទី២៥ នៃទិវាបុណ្យប្រជាជនទាំងមូលការពារប្រទេស។ នៅក្នុងសន្និសីទកាសែតនា
ព្រឹក ថ្ងៃទី ១១ កក្កដា សកម្មភាពនេះនឹងប្រព្រឹត្តទៅពីថ្ងៃទី១៥ កក្កដា ដល់ដាច់ខែ
កញ្ញាឆ្នាំ២០១៤ ​ដោយមានសកម្មភាពជាច្រើន ដូចចា៖ រៀបចំការពិនិត្យព្យាបាលជំ
ងឺដោយ ឥតគិតថ្លៃ​ ផ្តល់ថ្នាំដោយឥតគិតថ្លៃ វះកាត់បេះដូងអោយកុមារមានស្ថាន
ភាពលំបាក…។ល។

ខេត្ត ទីក្រុងចំនួន៦៣រៀបចំដំណើរ៖កងទ័ពរួមដៃដើម្បីសុខភាពសហគមន៍ - ảnh 1
វរសេនីយ៍ឯក Le Anh Tuan (qdnd)

          វរសេនីយ៍ឯក Le Anh Tuan ស្នងការរងស្នងការ​ឃោសនាប្រជាជន ​នៃអគ្គ ស្នងការនយោបាយ បានអោយដឹងថា៖ នេះគឺជាសកម្មភាពមាន​ទ្រង់ទ្រាយធំ១ ដោយមានការចូលរួមរបស់ គិលានុបដ្ឋាករ គិលានុបដ្ឋាយិការ វេជ្ជបណ្ឌិត​ចំនួនជាង ពីរពាន់នាក់ ចូលរួមដំណើរនេះ។  វរសេនីយ៍ឯក Le Anh Tuan បានអោយដឹងថែមទៀតថា៖

          “ ក្នុងដំណើរពិនិត្យ ព្យាបាលជំងឺ និងផ្តល់ថ្នាំដោយឥតគិតថ្លៃនេះ ​ប្រសិនបើរក ឃើញករណីណាដែលត្រូវព្យាបាលជំងឺបន្ទាន់នោះ នឹងបញ្ជូនទៅព្យាបាលនៅមន្ទីរ
ពេទ្យថ្នាក់លើ ហើយគណៈចាត់តាំងកម្មវិធីនឹងផ្តល់ចំណាយព្យាបាលជំងឺនេះ។ យើងខ្ញុំនឹងប្តេជ្ញាចិត្តអនុវត្ត​ខ្លឹមសារនេះ៕”

ប្រតិកម្មទៅវិញ